សត្វ​ស្លាប​៣០​ប្រភេទ ត្រូវ​បង្ហាញ​ក្នុង​ពិព័រណ៍​សត្វស្លាប​កម្ពុជា​

  • 2018-03-17 07:30:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រូបថត​សត្វ​ស្លាប​ដ៏​កម្រ និង​ជិត​ផុត​ពូជ នៅ​ក្នុង​ប្រទេស​កម្ពុជា ចំនួន ៣០​ប្រភេទ ព្រមទាំង​ស្តង់​តាំង​ពិព័រណ៍​រូប​សត្វ​ស្លាប ដោយ​មាន​ព័ត៌មាន​បន្ថែម​ចំនួន ៦០ ត្រូវ​បាន​រៀប​ចំ ដាក់​តម្រៀប​គ្នា​តាម​លំដាប់ បង្ហាញ​ចែក​ជូន​មហាជន ចូល​ទស្សនា​ដោយ​សេរី ក្នុង​កម្មវិធី​ពិព័រណ៍​សត្វ​ស្លាប​កម្ពុជា លើកដំបូង ដែល​បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍ ទី​១៧ ខែ​មីនា​នេះ នៅ​បរិវេណ​រមណីយដ្ឋាន​វត្តភ្នំ ក្នុង​រាជធានីភ្នំពេញ​។

ពិព័រណ៍​សត្វ​ស្លាប​នៅ​កម្ពុជា លើក​ទី១ នេះ ​ត្រូវ​រៀបចំ​ឡើង​ដោយ​ក្រសួង​បរិស្ថាន និង​អង្គការ​ផ្នែក​បរិស្ថាន ចាប់ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៨ នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ក្រោម​ប្រធានបទ "សក្ដានុពល​ទេសចរណ៍​ធម្មជាតិ និង​សត្វ​ស្លាប​នៅ​កម្ពុជា"។ក្រៅពី​ទស្សនា​រូបថត​សត្វ​ស្លាប​កម្រ មហាជន​ក៏​អាច​ទទួល​បាន​ចំណេះដឹង ទាក់ទង​នឹង​ការ​អភិរក្ស​សត្វ​ស្លាប នៅ​កម្ពុជា​ផង​ដែរ​។

នៅ​ក្នុង​ពិព័រណ៍​រយៈ​ពេល ២​ថ្ងៃ​នេះ ក៏​មាន​កម្មវិធី​ប្រកួត​ប្រជែង​ថត​រូប​សត្វ​ស្លាប ដើម្បី​ជំរុញ​ការ​ចូលរួម​ស្រឡាញ់​សត្វ​ស្លាប ថែរក្សា​ធនធាន​ធម្មជាតិ និង​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍​ធម្មជាតិ​នៅ​កម្ពុជា​៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;