កម្ពុជា ចាត់​ទុក​ការ​ប្រកួត​ជាមួយ​អាហ្វហ្គានីស្ថាន ​ជា​រឿង​សំខាន់ ដោយសារ​ហេតុផល​១

  • 2018-03-26 06:38:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ថ្លែង​ថា ការ​ប្រកួត​ចុងក្រោយ ឬ​ការ​ប្រកួត​បង្គ្រប់​កិច្ច​ នៅ​ពូល C វគ្គ​ជម្រុះ​ជុំ​ទី៣ ពានរង្វាន់ AFC Asian Cup 2019 ទល់​នឹង​ក្រុម​អាហ្វហ្គានីស្ថាន ជា​ជំនួប​ដ៏​សំខាន់​មួយ​ ទោះបីជា​កម្ពុជា អស់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ក៏ដោយ។

លោក ប្រាក់ សុវណ្ណារ៉ា
អតីត​គ្រូ​បង្វឹក​ក្លឹប​បឹង​កេត​ដដែល​បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ប្រទេស​តាហ្ស៊ីគីស្ថាន​នា​រសៀល​ថ្ងៃ​ទី​២៦​ខែ​មីនា​នេះ​ថា វា​ជា​ជំនួប​ដែល​កម្ពុជា​ត្រូវ​ការ​ដណ្ដើម​យក​ជ័យជម្នះ ដើម្បី​ឆ្ពោះ​ទៅ​មុខ និង​ដំឡើង​ពិន្ទុ​នៅ​ក្នុង​ចំណាត់​ថ្នាក់ FIFA Ranking សម្រាប់​កម្ពុជា។
ក្រុមជម្រើសជាតិកម្ពុជា

លោក​បន្ត​ថា លោក​នឹង​ផ្ដល់​ឱកាស​ឲ្យ​កីឡាករ​យុវជន ដើម្បី​បាន​បង្ហាញ​សមត្ថភាព​នៅ​ក្រៅ​ប្រទេស។ ជាមួយ​គ្នា​នេះ ការ​ប្រកួត​ដដែល ត្រូវ​ធ្វើឡើង​នៅ​ទឹកដី​កណ្ដាល ពោល​គឺ​នៅ​ប្រទេស​តាហ្ស៊ីគីស្ថាន ដូច្នេះ វា​មិនមែន​ជា​ផ្ដល់​សម្ពាធ​ខ្លាំង​សម្រាប់​កូន​ក្រុម​របស់​លោក​ឡើយ។

ក្រុមអាហ្វហ្គានីស្ថាន

សូម​បញ្ជាក់​ថា កម្ពុជា នឹង​ត្រូវ​ប៉ះ​អាហ្វហ្គានីស្ថាន នៅ​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ​២០១៨ ស្អែក​នេះ វេលា​ម៉ោង ៩ យប់ (ម៉ោង​នៅ​កម្ពុជា)។ កាលពី​ជួប​គ្នា​កន្លង​ទៅ កម្ពុជា បាន​ឈ្នះ ​អាហ្វហ្គានីស្ថាន ដោយ​លទ្ធផល ១-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;