Giggs ដឹកនាំ វែល ចាញ់លើកដំបូងដោយក្រុមមកពីអាមេរិកខាងត្បូង នៅវគ្គផ្តាច់ព្រ័ត្រ China Cup
- 2018-03-27 07:37:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Giggs ដឹកនាំ វែល ចាញ់លើកដំបូងដោយក្រុមមកពីអាមេរិកខាងត្បូង នៅវគ្គផ្តាច់ព្រ័ត្រ China Cup
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Edinson Cavani បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឲ្យក្រុមជម្រើសជាតិអ៊ុយរុយហ្គាយ យកឈ្នះលើក្រុមជម្រើសជាតិវែល ដោយលទ្ធផល ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ China Cup 2018 ដែលត្រូវបានរៀបចំ នៅប្រទេសចិន កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។ នេះជាបរាជ័យលើកដំបូង របស់គ្រូបង្វឹកក្រុមវែល លោក Ryan Giggs ដែលដឹកនាំបាន ២ប្រកួត។
Cavani របស់ក្លឹបបាល់ទាត់ PSG ស៊ុតបំប៉ោងសំណាញ់ទីរបស់វែល ដែលដឹកនាំដោយវីរបុរសក្រុម Manchester United នៅក្នុងនាទី៤៩។
ក្រុមទាំងពីរមានឱកាសល្អៗដូចគ្នា ស្របពេលដែលកីឡាករ Luis Suarez របស់អ៊ុយរុយហ្គាយ ស៊ុតប៉ះបង្គោលទីចំនួន ២លើក។
សូមបញ្ជាក់ថា ពានរង្វាន់ China Cup 2018 មានក្រុមចូលរួមចំនួន៤។ ក្រៅពីអ៊ុយរុយហ្គាយ និងវែល ក៏មានក្រុមឆែក និងក្រុមម្ចាស់ផ្ទះចិន ផងដែរ។ ចំពោះលេខ៣ បានទៅលើ ឆែក ដែលយកឈ្នះចិន ដោយលទ្ធផល ៤-១។
លទ្ធផលវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ៖
ចិន ០-៦ វែល
អ៊ុយរុយហ្គាយ ២-០ ឆែក