កម្ពុជា​រក​ឃើញ​ប្រាសាទ​បុរាណ​ថ្មី​មួយ ដែល​លាក់​ខ្លួន​នៅ​កណ្ដាល​ព្រៃ​ក្នុង​ខេត្ត​១

  • 2018-03-29 06:29:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០១៨ ក្រុម​អ្នក​បុរាណ​វិទ្យា​មួយ បាន​បង្ហាញ​ពី​ការ​រក​ឃើញ​ប្រាសាទ​បុរាណ​មួយ​នៅ​ក្នុង​ព្រៃ ដែល​មាន​ព្រៃ​វល្លិ​ដុះ​ព័ទ្ធ​ជុំ​ជិត ហើយ​ដុំ​ថ្ម​ប្រាសាទ​បាក់​ធ្លាក់​រប៉ាត់រប៉ាយ​ពេញ​ព្រៃ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា។

លោក ពៅ អ៊ីង ជា​អ្នក​បុរាណ​វិទ្យា​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្រាវជ្រាវ​ជា​ច្រើន​ដែល​បាន​ទៅ​ដល់​ប្រាសាទ​បុរាណ​នោះ បាន​ឲ្យ​ដឹង​ថា ការ​រក​ឃើញ​ប្រាសាទ​តាតុញ នេះ គឺ​ស្ថិត​នៅ​ក្នុង​ព្រៃ នា​ភូមិ​ទំនប់ថ្មី (ទំនប់​ខ្នុរ) ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ។ អ្នក​ស្រាវជ្រាវ​ របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ឧត្ដរមានជ័យ​រូប​នេះ ប្រាប់​បន្ត​ថា ការ​បង្ហាញ​នូវ​ការ​រុករក​ឃើញ​ប្រាសាទ​បុរាណ​ថ្មី​នេះ បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ និង​អ្នក​ស្រឡាញ់​ប្រាសាទ​បុរាណ ក៏​ដូចជា​អ្នក​ស្រឡាញ់​វប្បធម៌ មាន​ការ​កោត​សរសើរ និង​ត្រេកអរ​យ៉ាង​ខ្លាំង។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី អាយុកាល និង​លក្ខណៈ​ជាក់លាក់​របស់​ប្រាសាទ​តាតុញ នៅ​មិន​ទាន់​ការ​បញ្ជាក់​ឲ្យ​ដឹង​​ច្បាស់​នោះ​ទេ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;