ប៉ាក់គីអៅ ព្រម​វ៉ៃ​ជាមួយ​ជើងខ្លាំង​មកពី​អាមេរិក​ខាងត្បូង ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក

  • 2018-03-29 06:36:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ានី ប៉ាក់គីអៅ បាន​ចរចា​ពាក្យ​សម្ដី​ជា​មួយ​អ្នក​ប្រដាល់​សញ្ជាតិ​អាហ្សង់ទីន Lucas Matthysse និង​បាន​សម្រេច​ចិត្ត​រួម​គ្នា ដើម្បី​ជ្រើសរើស​យក​ការ​ប្រកួត​ នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៨។

ប៉ាក់គីអៅ ដែល​ធ្លាប់​ឈ្នះ​៥៩​លើក ស្មើ​៧លើក និង​ចាញ់​២លើក នឹង​ឡើង​សង្វៀន​តទល់​នឹង​ Matthysse នៅ​ក្នុង​ទម្ងន់ Welterweight ​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក WBA ។ ចំពោះ ទី​កន្លែង​ប្រកួត​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់​នោះ​ទេ​។

នៅ​ការ​ប្រកួត​លើក​ចុងក្រោយ ប៉ាក់គីអៅ ដែល​បច្ចុប្បន្ន​មាន​វ័យ ៣៩​ឆ្នាំ​ បាន​ប្រកួត​ចាញ់​អ្នកប្រដាល់​អូស្ត្រាលី Jeff Horn នៅ​ទីក្រុង Brisbane ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី២ ខែ​កក្កដា ឆ្នាំ២០១៧។ ក្នុង​ការ​ប្រកួត​នោះ ប៉ាគីអៅ មាន​បញ្ហា​បន្តិចបន្តួច ព្រោះ​អ្នក​ប្រដាល់​សញ្ជាតិ​ហ្វីលីពីន​នេះ ហាក់​មាន​បញ្ហា​កម្លាំង។

Lucas Matthysse

ចំណែក Lucas Matthysse ដែល​ធ្លាប់​ឈ្នះ​៣៩លើក ស្មើ​១លើក និង​ចាញ់៤​លើក ជា​ម្ចាស់ខ្សែ WBA ទម្ងន់ Welterweight ចាប់​តាំង​ពី​ខែ​មករា ឆ្នាំ​២០១៨ និង​ធ្លាប់​ជា​ម្ចាស់ខ្សែក្រវាត់ WBC កាលពី​ឆ្នាំ​២០១២ ដល់ ២០១៣ ផង​ដែរ​៕

ប្រភព៖ boxingnews24 ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;