កូរ៉េ​ខាង​ជើង ប្រកាស​ចូលរួម​កីឡា​អូឡាំពិក​ចំនួន​២​ទៀត

  • 2018-04-02 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​​ចិន នឹង​មាន​វត្តមាន​​​អត្តពលិក​របស់​​​កូរ៉េ​ខាង​ជើ់ង​ចូលរួម។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ កាល​ពី​ចុង​សប្ដាហ៍​មុន ក្រោយ​​កិច្ច​ជំនួប​ជាមួយ​លោក គីម ជុងអ៊ុន មេដឹកនាំ​កូរ៉េ​ខាង​ជើង​​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង។

លោក Bach បាន​ប្រាប់​ឲ្យ​ដឹង​ថា កូរ៉េ​ខាង​ជើង​នឹង​ចូលរួម​អូឡាំពិក​រដូវ​ក្ដៅ​ឆ្នាំ​២០២០ នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន និង​​អូឡាំពិក​រដូវ​រងា​ឆ្នាំ​២០២២ នៅ​​ក្រុង​ប៉េកាំង ប្រទេស​ចិន។ "ការ​​ប្ដេជ្ញា​ចិត្ត​នេះ​គឺ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ក្នុង​កិច្ច​ពិភាក្សា​​បើក​ចំហ និង​មាន​ផ្លែផ្កា​មួយ ដែល​ខ្ញុំ​បាន​និយាយ​ជាមួយ​​គាត់ (លោក គីម ជុងអ៊ុន)" លោក Bach ថ្លែង​ប្រាប់។

សូម​រំលឹក​ថា កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨​កន្លង​ទៅ កូរ៉េ​ខាង​ជើង​ក៏​បាន​ចូលរួម​កីឡា​អូឡាំពិក​រដូវ​រងា​ផង​ដែរ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ លោក Bach បាន​បង្ហាញ​ទស្សនៈ​ចំពោះ​ការ​ចូលរួម​នេះ​ថា​ វា​ជា​​និមិត្ត​សញ្ញា​នៃ​សន្តិភាព និង​ជា​ការ​ជួយ​កាត់​បន្ថយ​ភាព​តានតឹង​​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ៕

ប្រភព៖ Reuters ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;