តុលាការកោះហៅ លោក សម រង្ស៊ី និងមនុស្ស៥នាក់ទៀត ឲ្យចូលបំភ្លឺរឿង "ការបង្កើតចលនាសង្គ្រោះជាតិ"
- 2018-04-04 07:23:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុលាការកោះហៅ លោក សម រង្ស៊ី និងមនុស្ស៥នាក់ទៀត ឲ្យចូលបំភ្លឺរឿង "ការបង្កើតចលនាសង្គ្រោះជាតិ"
ចន្លោះមិនឃើញ
លោក សៀង សុខ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះហៅលោក សម រង្ស៊ី និងមនុស្ស ៥នាក់ទៀតរួមមាន លោកស្រី ជូឡុង សូមួរ៉ា លោក តុ វ៉ាន់ចាន់ លោក អេង ឆៃអ៊ាង លោក នុត រំដួល និងលោក ហូរ វ៉ាន់ ឲ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នាខែឧសភា ឆ្នាំ២០១៨។
ការកោះហៅឲ្យចូលបំភ្លឺនេះ គឺពីដំណើររឿង «ការបង្កើតចលនាសង្គ្រោះជាតិ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរក្នុងសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ ក្នុងគោលបំណងផ្តួលរំលំអាជ្ញាធរស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា»។ ដីកាកោះហៅរួមគ្នាទាំង៦នាក់នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ២០១៨។
លោក សម រង្ស៊ី ត្រូវកោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨។
លោក អេង ឆៃអ៊ាង ត្រូវចូលបំភ្លឺនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨។
លោកស្រី ជូឡុង សូមួរ៉ា ត្រូវចូលបំភ្លឺនៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៨។
លោក ហូរ វ៉ាន់ ត្រូវចូលបំភ្លឺនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨។
លោក នុត រំដួល ត្រូវចូលបំភ្លឺនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។
លោក តុ វ៉ាន់ចាន់ ត្រូវចូលបំភ្លឺនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៨៕