កីឡាករ​ម្នាក់​អះអាង​ថា ខ្លួន​នឹង​ប្រជែង​ពានរង្វាន់​ស្បែក​ជើង​មាស​ពី​ Salah

  • 2018-04-09 07:17:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែប្រយុទ្ធ Mohammed Salah កំពុង​នាំ​មុខគេ និង​ជា​បេក្ខភាព​ឈ្នះ​ស្បែក​ជើង​មាស ក្នុង​បញ្ជី​កីឡាករ​ដែល​រក​គ្រាប់​បាន​ច្រើន​ជាង​គេ នៅ​ក្របខ័ណ្ឌ English Premier League រដូវ​កាល២០១៧-១៨​នេះ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ Harry Kane បាន​ប្ដេជ្ញា​ដណ្ដើម​ពានរង្វាន់​នេះ​ពី​កីឡាករ​របស់ Liverpool ឲ្យ​បាន។

Kane និង Salah (រូបភាព៖ Premier League)
**«ខ្ញុំ​ជឿជាក់​លើ​ខ្លួន​ខ្ញុំ ថា​អាច​ធ្វើ​វា​បាន... នៅ​សល់​ការ​ប្រកួត​ច្រើន​ទៀត ដូច្នេះ​ខ្ញុំ​នឹង​ផ្ដោត​ទៅ​លើ​ការ​ប្រកួត​ដែល​នៅ​សល់ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ហាម​ឃាត់​គេ (Salah ពី​ការ​លេង​ដ៏​ល្អ និង​រក​គ្រាប់​បាល់) បាន​ទេ»**។ នេះ​ជា​សម្ដី​របស់​ Harry Kane ។

ក្របខ័ណ្ឌ Premier League នៅ​សល់​ចំនួន ៦​ប្រកួត​ទៀត​មុន​បញ្ចប់​រដូវកាល ហើយ Kane របស់​ក្លឹប Tottenham Hotspur មាន​សង្ឃឹម​យ៉ាង​មោះមុត​ ដើម្បី​ក្លាយ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ។ បច្ចុប្បន្ន Kane រក​បាន ២៤​គ្រាប់ ខណៈ Salah មាន ២៩​គ្រាប់ ប៉ុន្តែ Spurs នៅ​សល់ ៦​ប្រកួត​ក្នុង​ដៃ ស្របពេល Liverpool សល់​តែ ៥​ប្រកួត​ប៉ុណ្ណោះ​។

Kane ដែល​មាន​សញ្ជាតិ​អង់គ្លេស គឺ​ជា​អតីត​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ កាលពី​២រដូវ​កាល​កន្លងទៅ។ ប្រសិនបើ​កីឡាករ​រូបនេះ​ អាច​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាងគេ​ក្នុង​រដូវ​កាល​នេះ​ទៀត នោះ Kane នឹង​តាម​ស្មើ​កំណត់ត្រា​របស់​អតីត​ខ្សែប្រយុទ្ធ Thierry Henry របស់ Arsenal ដែល​ឈ្នះ​ស្បែក​ជើង​មាស ៣​រដូវ​កាល​ជាប់ៗគ្នា ចន្លោះ​ពី​ឆ្នាំ​២០០៣ ដល់ ​២០០៦​៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;