ដែន​ជម្រក​សត្វ​ព្រៃ​ថ្មី​មួយ នឹង​លេច​វត្តមាន​នៅ​កម្ពុជា

  • 2018-04-09 23:48:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោ​ងតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​បាន​ចុះ​ថ្ងៃ​ទី​០៥ មេសា ២០១៨ កម្ពុជា​​បាន​បង្កើត​ដែន​ជម្រក​សត្វ​ព្រៃ​ថ្មី​មួយ​​មាន​ឈ្មោះ​ថា "សង្ឃ​រុក្ខាវ័ន" ដែល​មាន​ផ្ទៃ​ដី​សរុប​ចំនួន ៣០ ២៥៤​ហិកតា។ ដែន​ជម្រក​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​អន្លង់វែង ស្រុក​ចុងកាល និង​ក្រុង​សំរោង ខេត្ត​ឧត្ដរមានជ័យ។

បើ​តាម​អនុក្រឹត្យ​ដដែល គោល​បំណង​នៃ​ការ​បង្កើត​ដែន​ជម្រក​សត្វ​ព្រៃ​នេះ​ឡើង​មាន​ដូចជា៖

  • ដើម្បី​ធានា​ឲ្យ​មាន​ការ​ថែទាំ​ទី​ជម្រក​សត្វ​ព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី សារព័ន្ធ​មជ្ឈដ្ឋាន​ធម្មជាំតិ ព្រម​ទាំំង​ធានា​ឲ្យ​មាន​ការ​បំពេញ​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ប្រភេទ​ណា​មួយ​នៃ​សត្វ​ព្រៃ រុក្ខជាតិ និង​ជីវៈចម្រុះ

  • រក្សា​លំនឹង​បរិស្ថាន ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ និង​រួម​ចំណែក​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ​គ្រោះ​មហន្តរាយ​ធម្មជាតិ

  • ផ្ដល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ សម្រាប់​ការ​ប្រើប្រាស់​ដោយ​និរន្តរភាព

  • លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ចូលរួម​របស់​សហគមន៍​មូលដ្ឋាន ក៏​ដូចជា​អ្នក​ពាក់ព័ន្ធ​ក្នុង​​ការ​ថែរក្សា​ការពារ​អភិរក្ស និង​ការ​ប្រើប្រាស់​ធនធាន​ធម្មជាតិ​ដោយ​និរន្តរភាព៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;