ថៃ បញ្ចុះបញ្ចូល IOC ឲ្យដាក់កីឡាប្រដាល់ "Muay Thai" ចូលជាប្រភេទកីឡាអូឡាំពិក
- 2018-04-18 01:58:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃ បញ្ចុះបញ្ចូល IOC ឲ្យដាក់កីឡាប្រដាល់ "Muay Thai" ចូលជាប្រភេទកីឡាអូឡាំពិក
ចន្លោះមិនឃើញ
លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្ដីថៃ បានជំរុញឲ្យលោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ជួយធ្វើយ៉ាងណាឲ្យកីឡាប្រដាល់ Muay Thai ត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤។
លោកប្រាយុទ្ធ បានពិភាក្សាបញ្ហានេះ ជាមួយលោក Bach អំឡុងកិច្ចប្រជុំរវាងភាគីទាំងពីរ នៅវិមានរដ្ឋាភិបាលថៃ កាលពីថ្ងៃអង្គារ ទី១៧ មេសាម្សិលមិញនេះ។
ជាការឆ្លើយតប លោក Bach បានប្រាប់លោកប្រាយុទ្ធថា មានចំណុចច្រើនដែលត្រូវលើកមកពិចារណា មុនពេលសម្រេចដាក់ប្រភេទកីឡាណាមួយ ចូលក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។ ចំណុចមួយចំនួនក្នុងចំណោមនោះ គឺមានដូចជា ភាពពេញនិយមនៃប្រភេទកីឡានោះនៅទូទាំងពិភពលោក ប្រវត្តិនៃប្រភេទកីឡានោះ រួមទាំងការអភិវឌ្ឍថ្នាលយុវជនផងដែរ៕