ចាន់ វឌ្ឍនាកា ត្រៀម​ខ្លួន​ឆ្លើយតប​នឹង​ការ​ចង់​បាន​របស់​គ្រូ​បង្វឹក Pahang

  • 2018-04-19 03:39:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​របស់​កម្ពុជា ចាន់ វឌ្ឍនាកា បាន​អះអាង​ថា​ ខ្លួន​នឹង​ព្យាយាម​បន្ថែម​ទៀត ក្នុង​ការ​លេង​ឲ្យ​ក្លឹប​បាល់ទាត់ Pahang FA នៅ​ក្នុង​ការ​ប្រកួត​ទល់នឹង​ក្រុមខ្លាំង Johor Darul Ta'zim (JDT) ជើង​ទី​ពីរ វគ្គ​៨ក្រុម​ចុងក្រោយ ពាន​រង្វាន់ FA Cup ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី២០ ខែ​មេសា វេលា​ម៉ោង៨​យប់។ នេះ​បើ​តាម​សារព័ត៌មាន Fox Sports Asia ។

ចាន់ វឌ្ឍនាកា កំពុងហ្វឹកហាត់ជាមួយមិត្តរួមក្រុម ត្រៀមប៉ះ JDT នៅកីឡដ្ឋាន Larkin (រូបភាព៖ Pahang FA)
វឌ្ឍនាកា បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារព័ត៌មាន​ខាងលើ​ថា គេ​អាច​ធ្វើ​បាន​ល្អ​ជាង​នេះ និង​មាន​បំណង​រក​គ្រាប់​បាល់​ឲ្យបាន​សម្រាប់​ក្រុម Pahang។ កីឡាករ​ដដែល​បន្ត​ថា ប្រសិនបើ​ខ្លួន​អាច​ធ្វើ​ដូច្នេះ​បាន នោះ​ការ​លេង​របស់​គេ​នឹង​មាន​ការ​រីកចម្រើន​។

ប្រភព​ដដែល​បន្ត​ថា គ្រូបង្វឹក​របស់ Pahang គឺ​លោក Dollah Salleh ចង់​ឲ្យ វឌ្ឍនាកា ខំប្រឹង​បន្ថែម​ទៀត បន្ទាប់ពី​តារា​បាល់ទាត់​មក​ពី​ខេត្ត​កំពត​រូបនេះ បាន​ចូលរួម​ជាមួយ​ក្រុម​របស់​លោក​រយៈពេល​ជិត៥​ខែ​មក​ហើយ។

ចាន់ វឌ្ឍនាកា នឹង​ក្លាយ​ជា​តួ​សំខាន់​ក្នុង​ការ​ប្រកួត​នៅ​កីឡដ្ឋាន Larkin ដោយសារតែ​កីឡាករ​សំខាន់ៗ​ដូចជា ខ្សែប្រយុទ្ធ Forkey Doe និង ខ្សែ​ការពារ Matthew Davies សុទ្ធតែ​មាន​បញ្ហា​របួស។ កាលពី​ជើង​ទីមួយ Pahang បាន​ត្រឹម​លទ្ធផល​ស្មើ ០-០ ជាមួយ JDT តែ​ប៉ុណ្ណោះ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;