កម្ពុជា​នឹង​មាន​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដីដុះ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក

  • 2018-04-20 02:58:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ទី​តាំង​​តំបន់​រមណីយដ្ឋាន​ធម្ម​ជាតិ​រលោះ​ធំ ដើម្បី​រៀបចំ​អភិវឌ្ឍ​តំបន់​នេះ​ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​នា​ពេល​ខាង​មុខ។ ហើយ​ជា​​ពិសេស​នោះ​គឺ​នឹង​ប្រែ​ក្លាយ​តំបន់​នេះ ឲ្យ​ក្លាយ​ទៅ​ជា​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ដីដុះ​ដែល​មិន​ធ្លាប់​មាន។

ដី​ដុះ​នៅ​ឧត្ដរមានជ័យ
លោក​ស ថាវី អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​ថ្លែង​ប្រាប់​ខ្លីៗ​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​មេសា នេះ​ថា រមណីយដ្ឋាន​ដីដុះ​នេះ មាន​ទំហំ​ផ្ទៃ​ដី ២៦០០​ហិកតា ដែល​ជា​ដី​បម្រុង​ទុក​របស់​រដ្ឋ តែ​ក្រោយ​មក​ប្រជា​ពលរដ្ឋ​​បាន​ចូល​កាន់​កាប់​អស់​ជាង​ពាក់​កណ្ដាល​ហើយ។ ប៉ុន្តែ​ឥឡូវ​លោក​បាន​បញ្ជា​ឲ្យ​មន្ទីរ​ទេសចរណ៍​​ខេត្ត​រក្សា​ទុក​ដី​ជាង ៨០០ហិកតា ដើម្បី​ធ្វើ​ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​​ជាតិ អន្តរជាតិ​​ឲ្យ​មក​កម្សាន្ត។

លោក​បាន​បញ្ជាក់​ថា ដី​ដែល​រក្សា​ទុក ៨០០ហិកតា នៅ​រមណីយដ្ឋាន​ធម្ម​ជាតិ​រលោះ​ធំ គឺ​នឹង​រៀបចំ​ធ្វើ​ជា​អាង​ទឹក រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ ពី​ព្រោះ​ដីដុះ​នោះ​មាន​ចេញ​ជា​រូបភាព​ប្រាសាទ និង​រូបភាព​ប្លែក​ជា​ច្រើន​មើល​ទៅ​គួរ​ឲ្យ​ទាក់​ទាញ និង​មាន​ទេសភាព​ស្អាត។

ដី​ដុះ​នៅ​ឧត្ដរមានជ័យ

សូម​ជម្រាប​ថា រមណីយដ្ឋាន​ធម្ម​ជាតិ​រលោះ​ធំ​មាន​ផ្ទៃ​ដី ជាង​៨០០ហិកតា ស្ថិត​នៅ​ជាប់​ភូមិ​ចំនួន ០៣ គឺ​ភូមិ​ខ្នាច​ឫស្សី ភូមិ​ពោធិវង្ស សង្កាត់​បន្សាយរាក់ និង​ភូមិ​ត្រពាំង​ទូង ក្នុង​សង្កាត់​កូន​គ្រៀល ក្រុង​សំរោង​ ខេត្ត​ឧត្តរ​មាន​ជ័យ៕

ដី​ដុះ​នៅ​ឧត្ដរមានជ័យ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;