រឿង​រ៉ាវ​ចម្រុះ ឡើង​ពេញ​ទំព័រ​មុខ​របស់​កាសែត​ធំ​ៗ នៅ​ព្រឹក​នេះ

  • 2018-04-20 07:05:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាសែត Khmer Times

ចំនួន​អ្នក​ដំណើរ​ដែល​ជិះ​យន្ត​ហោះ​ ៖ អាកាស​យាន​ដ្ឋាន​នៅ​ក្នុង​ស្រុក ​ស្វាគមន៍​អ្នក​ដំណើរ​៣​លាន​នាក់​នៅ​ក្នុង​ត្រីមាស​ដំបូងៈ​ នេះ​ជា​ចំនួន​អ្នក​ធ្វើ​ដំណើរ​ដែល​ឆ្លង​កាត់​ អាកាស​យាន​ដ្ឋាន​សំខាន់ៗ​ចំនួន​៣​។ ចំនួន​នេះ​ បាន​ធ្វើ​ឱ្យ​កំណើន​អ្នក​ធ្វើ​ដំណើរ​ឡើង​ដល់ ២៦.១% ។ ការ​កើន​ឡើង​នេះ​ គឺ​ដោយ​សារ​ការ​ហោះ​ហើរ​មក​ពី​ប្រទេស​ចិន និង ការ​បើក​ជើង​ហោះ​ហើរ​ថ្មី​។

ចិន​គាំ​ទ្រ​នគរ​បាល​ខ្មែរ​ដែល​កម្ទេច​សម្បុក​ឧក្រិដ្ឋ​ជន​ ៖ ការ​និយាយ​នេះ គឺ​សំដៅ​ទៅ​ជន​ជាតិ​ចិន​ដែល​មក​រក​ស៊ី ធ្វើ​ការ​ ហើយ​ប្រ​ព្រឹត្តិ​បទ​ល្មើស​នៅ​ស្រុក​ខ្មែរ​។

ទូត​បារាំង​នឹង​ធ្វើ​កម្ម​វិធី​សប្បុ​រស​ធម៌​ដើម្បី​រៃ​លុយ​ជួយ​សត្វ​ដំរី​ ៖ កម្ម​វិធី​នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា ក្រោម​ប្រធាន​បទ​ "ភាព​ជា​ម្តាយ"​។ អ្នក​ចូល​រួម​អាច​នឹង​បង់​ប្រាក់​ចន្លោះ​ពី ៥០$ ទៅ ២០០០​$​។

អាកាស​ចរណ៍​ចិន បន្ថែម​ជើង​ហោះ​ហើរ​ទៅ​សៀម​រាប​ ៖ ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​ចិន​ឈ្មោះ Gunagxi Beibu Gulf Airlines គ្រោង​នឹង​បន្ថែម​ជើង​ហោះ​ហើរ​របស់​ខ្លួន​ពី​ទី​ក្រុង​ណាន​នីង​មក​ខេត្ត​សៀម​រាប ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ២៩ ឧសភា ឆ្នាំ ២០១៨ នេះ​។

កា​សែត រស្មី​កម្ពុជា​

ឆ្លើយ​តប​ទៅ​កាសែត​ថៃ​រឿង​អាវុ​ធៈ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ គ្មាន​ទេ​អាវុធ​ពី​កម្ពុជា ៖ ការ​បដិសេធ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សារ​ព័ត៌​មាន​ថៃ​មួយ​ចំនួន បាន​ផ្សាយ​ថា​ សមត្ថ​កិច្ច​ថៃ​នៅ​ព្រំ​ដែន​ខេត្ត​ត្រាត-​កោះ​កុង​ ចាប់​បាន​អាវុធ​ខុស​ច្បាប់​ដែល​ដឹក​ចេញ​ពី​កម្ពុជា​ចូល​ប្រទេស​ថៃ​។ អ្នក​នាំ​ពាក្យ​ថា អាវុធ​នេះ​ មិន​មែន​ដឹក​ចេញ​ពី​កម្ពុជា​ទេ​។ កម្ពុជា​មិន​មាន​ ប្រភេទ​អាវុធ​ដែល​សមត្ថ​កិច្ច​ថៃ​ចាប់​បាន​នោះ​ទេ​។

ព្រះ​មហាក្សត្រ​ត្រាស់​បង្គាប់​ឱ្យ​សមាជិក​ព្រឹទ្ធ​សភាថ្មី​ទាំង​៦២​រូប​ ចូល​ប្រជុំ​លើក​ដំបូង​នៅ​ថ្ងៃ​ទី ២៣​មេសា​ ៖ ៦២​រូប​នេះ​ ជា​សមា​ជិក​ព្រឹទ្ធ​សភា​នីតិ​កាល​ទី​៤ ដែល​ចាត់​តាំង​ដោយ​ព្រះម​ហា​ក្សត្រ​ និង​ជ្រើស​តាំង​ដោយ​រដ្ឋ​សភា ព្រម​ទាំង​ ជាប់​ជា​សមា​ជិក​ដោយ​ការ​បោះ​ឆ្នោត​អសកល កាល​ពី​ថ្ងៃ​ទី ២៥​កុម្ភៈ​។​ ការ​ប្រជុំ​ចាប់​ផ្តើម​នៅ​ម៉ោង ៩ព្រឹក នា​វិមាន​ព្រឹទ្ធ​សភា​។

មន្ត្រី​ប៉ូលិស​ចិន ស្នើ​ប៉ូលិស​កម្ពុជា ជួយ​ការពារ​វិនិ​យោ​គិន​ចិន​តែ​អ្នក​ប្រព្រឹត្ត​ខុស​ឱ្យ​ធ្វើ​តាម​ច្បាប់​

ជល​ផល​ដេញ​ចាប់​អ្នក​ឆក់​ត្រី​ បុរស​ម្នាក់​ភ័យ​រត់​ធ្លាក់​ទឹក​បាត់​ជិត​មួយ​សប្តាហ៍ បាន​រក​សព​ឃើញ ៖​ ហេតុ​ការណ៍​នេះ​ កើត​ឡើង​កាល​ពី​ថ្ងៃ​ទី ១២ មេសា នៅ​ភូមិ​ដើម​ព្រីង ឃុំ​កោះ​ខែល​ ស្រុក​ស្អាង ខេត្ត​កណ្តាល។

នាវា​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវ​ទឹក​ពី​ព្រែក​ព្នៅ-ភ្នំ​ពេញ-តា​ខ្មៅ​ ទទួល​បាន​អ្នក​ដំណើរ ជិត​៣​ពាន់​នាក់ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​

បើក​រថ​យន្ត​ថយ​ក្រោយ កិន​ក្មេង​ស្រី​អាយុ​ជាង​មួយ​ឆ្នាំ​ បណ្តាល​ឱ្យ​ស្លាប់​

ពល​រដ្ឋ​សម្រុក​ធ្វើ​ប័ណ្ណ​ព្រំដែន ក្រោយ​បញ្ចប់​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​

កា​សែត កោះ​សន្តិ​ភាព​

មនុស្ស​នៅ​តែ​ដើរ​ ត្រៀម​កម្លាំង​៨​ម៉ឺន​នាក់​ ការពារ​ដំណើរ​ការ​បោះ​ឆ្នោត ​៖ នេះ​បើ​តាម​នាយ​ឧត្តម​សេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ ។ កម្លាំង​៨​ម៉ឺន​នាក់​ ដែល​នឹង​ការពារ​ការ​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី៦ នា​ថ្ងៃ​ទី ២៩ កក្កដា ២០១៨ ខាង​មុខ​មាន​ កង​យោធ​ពល​ខេមរ​ភូមិន្ទ កង​រាជ​អាវុធ​ហត្ថ​ និង កម្លាំង​ប្រជា​ការពារ​។

ស្នេហ៍​កម្ម សុំ​ជា​នា​មិន​ព្រម តាម​ផ្តាច់​ជីវិត​ស្រី​ស្រស់​ ៖ ហេតុ​ការណ៍​នេះ កើត​មាន​ឡើង​នៅ​ភូមិ​កំពង់​ចម្លង ឃុំ​ព្រែក​ទម្លាប់​ ស្រុក​លើក​ដែក ខេត្ត​កណ្តាល កាល​ពី​ម្សិល​មិញ​។ កាសែត​រៀប​រាប់​ថា បុរស​ជា​ជន​ដៃ​ដល់​ បាន​ប្រើ​កាំបិត​ផ្គាក់​កាប់​លើ​អតីត​ប្រពន្ធ​របស់​ខ្លួន ចំនួន​៣​កាំបិត បណ្តាល​ឱ្យ​ស្លាប់​នៅ​នឹង​កន្លែង​ បន្ទាប់​ពី​និយាយ​សុំ​ជា​នា​គ្នា​វិញ មិន​បាន​សម្រេច​។ ក្រោយ​សម្លាប់​ប្រពន្ធ​រួច​ហើយ​ ជន​ដៃ​ដល់​ បាន​ទៅ​លោត​ទឹក​សម្លាប់​ខ្លួន​នៅ​ស្ពាន​អ្នក​លឿង​។

ACU ជំរុញ​ឱ្យ​កម្ចាត់​ហាង​លក់​សាច់​សត្វ​ព្រៃ​ដុះ​ស្លែ​២ នៅ​ក្រុង​តា​ខ្មៅ

ពលករ​ខ្មែរ​ប្រុស​ស្រី​សម្រុក​ចូល​ទៅ​ប្រទេស​ថៃ តាម​ច្រក​ព្រំ​ដែន​ ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​បាន​បញ្ចប់

សង្ស័យ​មាន​គេ​លួច​ដុត​ឃ្លាំង​ស្តុក​បទ​ល្មើស​ព្រៃ​ឈើ​

សុំ​ប្រពន្ធ​ចុង​ទៅ​លេង​ប្រពន្ធ​ដើម​មិន​បាន លោក​តា​ប្តី​តូច​ចិត្ត​ ចង​ក​សម្លាប់​ខ្លួន ស្មា​លា​ទាំង​២

កា​សែត កម្ពុជា​ថ្មី

តេ​ជោ​សែន​៖ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ ត្រូវ​រួម​គ្នា​ការពារ​សន្តិ​ភាព​ឱ្យ​ខាង​តែ​បាន ៖ សារ​នេះ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​សម្តេច កាល​ពី​ថ្ងៃ​ទី ១៩​មេសា​ម្សិល​មិញ​។ កាសែត​ក៏​បាន​ដក​ស្រង់​សំណេរ​របស់​សម្តេច​ដែល​បាន​លើក​ឡើង​ពី ការ​បែង​ចែក​តំបន់​ត្រួត​ត្រា​ក្នុង​ប្រទេស​ខ្មែរ​កាល​ពី​អតីត​ រហូត​ដល់​មាន​ការ​ផ្សះ​ផ្សារ ការ​ធ្វើ​សមាហរ​ណ​កម្ម​ រស់​នៅ​រួម​គ្នា​ក្នុង​កម្ពុជា​បច្ចុប្បន្ន​នេះ​។

រដ្ឋា​ភិបាល​តួក​គី​ចាត់​ទុក​ចំណាត់​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ក្រុម​ប្រឆាំង នា​ពេល​កន្លង​មក គឺ​ជា​បញ្ហា​ផ្ទៃ​ក្នុង​របស់​កម្ពុជា​

ប្រជា​ពល​រដ្ឋ ខេត្ត​ព្រះ​សីហនុ​សម្តែង​ការ​ព្រួយ​បារម្ភ​ ខណៈ​ពេល​កាស៊ី​ណូចំ​នួន​២៥ បើក​ចំហរ​ឱ្យ​ខ្មែរ​ចូល​លេង​ដោយ​សេរី

ទំព័រ​មុខ​របស់​សារ​ព័ត៌​មាន​ខ្មែរ នឹង​មាន​ផ្សាយ​ជូន​រៀង​រាល់​ព្រឹក​ ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​​

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;