សហព័ន្ធ​ប្រដាល់ ហាម​កីឡាករ​ខ្មែរ មិនឲ្យ​ឆ្លើយឆ្លង​រឿង​ឌឺដង​គ្នា ជាមួយ​នឹង​កីឡាករ​ថៃ​ Saensatharn

  • 2018-04-20 08:10:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ បាន​និយាយ​ថា​ កីឡាករ​ថៃ​ Saensatharn​​ មិន​សម​ជា​អ្នក​កីឡា​នោះ​ទេ​ ដោយ​មិន​ដឹង​ថា​អ្វី​ទៅ​ជា​កីឡា​ ហើយ​លោក​ក៏​មិន​ឲ្យ​អ្នក​ប្រដាល់​កម្ពុជា​ឆ្លើយឆ្លង​ទាក់ទិន​នឹង​រឿង​ឌឺដង​គ្នា​ជាមួយ​នឹង​កីឡាករ​ថៃ​រូប​នោះ​ដែរ។

លោក តែម ម៉ឺន ថ្លែងនាពេលកន្លងមក
ការ​លើកឡើង​នេះ បន្ទាប់ពី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម បាននឹង​កំពុង​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការ​ឌឺដង​រវាង​កីឡាករ​ថៃ​ Saensatharn​ ជា​មួយ​អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​ដូច​ជា​ កែវ​ រំចង់​ ធឿន​ ធារ៉ា​ ម៉ឺន​ សុភា​ រឿង​ សោភ័ណ្ឌ​ ជា​ដើម។​ រឿង​ដំបូង​ឡើយ​គឺ​កើត​ឡើង​រវាង​អ្នក​គាំទ្រ​គុន​ខ្មែរ​ជា​មួយ​អ្នក​ប្រដាល់​ថៃ​ខាង​លើ​ប៉ុណ្ណោះ​ តែ​ក៏​រាលដាល​ដល់​កីឡាករ​កម្ពុជា​ថែម​ទៀត។

លោក​ប្រធាន​សហព័ន្ធ​បាន​ថ្លែង​ថា​ លោក​មិន​បាន​ដឹង​អំពី​រឿងរ៉ាវ​ឌឺដង​រវាង​អ្នក​ប្រដាល់​ថៃ​ Saensatharn​ និង​កីឡាករ​ជួរ​មុខ​របស់​កម្ពុជា​នោះ​ទេ​ ដោយ​មិន​ឃើញ​មាន​អ្នក​ណា​ជូន​ព័ត៌មាន​មក​លោក​ឡើយ។​ ប៉ុន្តែ​លោកថា បើ​មាន​ករណី​នេះ​មែន​ លោក​មិន​គាំទ្រ​ចំពោះ​ទង្វើ​បែប​នេះ​ទេ​ ហើយ​នេះ​ជា​រឿងបុគ្គល​ម្នាក់​ទេ​ មិន​មែន​ជារឿងជនជាតិ​ថៃទាំង​មូល​ឡើយ។​

កីឡាករថៃ Saensatharn (ខោខ្មៅ) ពេលប្រកួតនៅកម្ពុជា នាពេលកន្លងមក

លោក តែម​ ម៉ឺន បន្ថែម​ថា​ ជាតិ​សាសន៍​ណា​ក៏​គេ​មិន​គាំទ្រ​ដែរ​ រាល់​ទង្វើ​ដែល​ធ្វើ​ឲ្យ​បែកបាក់​សាមគ្គី​ ជា​ពិសេស​ទង្វើ​ក្អេងក្អាង​អំនួត​ គ្មាន​សីលធម៌​ជា​អ្នក​កីឡា។​ កីឡា​គឺ​វា​មាន​អត្ថន័យ​ច្បាស់​របស់​គេ​ កីឡា​មាន​តែ​ធ្វើ​ឲ្យ​ស្រុះស្រួល​គ្នា​ កីឡា​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ ដូច្នេះ​បើ​មាន​ទង្វើ​នេះ​មែន​ លោក​ក៏​មិន​អនុញ្ញាត​ឲ្យ​កីឡាករ​កម្ពុជា​ឆ្លងឆ្លើយ​ ពាក់ព័ន្ធ​នឹង​បុគ្គល​នេះ​ឡើយ៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;