ក្រុម​របស់​តារា​បាល់ទាត់​កម្ពុជា២​រូប បាន​ឡើង​ទៅ​វគ្គ១/២ FA Cup ម៉ាឡេស៊ី

  • 2018-04-21 01:11:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​វគ្គ ៨​ក្រុម​ចុងក្រោយ ជើង​ទី​ពីរ ពាន​រង្វាន់ FA Cup ម៉ាឡេស៊ី មាន​ចំនួន ២គូ​កាលពី​ម្សិលមិញ ក្នុង​នោះ ​ក្លឹប​របស់​កីឡាករ​កម្ពុជា ចាន់ វឌ្ឍនាកា និង កែវ សុខផេង សុទ្ធតែ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បន្ត​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ។

ចាន់ វឌ្ឍនាកា ជាប់ជម្រើស១១នាក់ដំបូងរបស់ Pahang ទល់នឹង JDT យប់មិញ (រូបភាព៖ Pahang FA)
ក្លឹប Pahang FA ដែល​គ្រូបង្វឹក​បាន​ដាក់ ចាន់ វឌ្ឍនាកា ជា​ជម្រើស​១១នាក់​ដំបូង បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​ជើងឯក​លីគ​កំពូល​ម៉ាឡេស៊ី​ឆ្នាំ​២០១៧ Johor Darul Ta'zim ដោយ​លទ្ធផល ៣-០ (ជើង​ទី​មួយ៖ ០-០)។ ជំនួប​ជើង​ទី​ពីរ ក្រុម​ភ្ញៀវ រក​បាន​ពី​កីឡាករ Patrick ចំនួន ៣​គ្រាប់ នៅ​នាទី៩, ៥៩ និង ៧៦។
Pahang អបអរក្រោយការស៊ុតបញ្ចូលទីរបស់កីឡាករ Patrick (រូបភាព៖ Pahang FA)

ដោយឡែក ក្រុម PKNP របស់ កែវ សុខផេង ដែល​កំពុង​មាន​បញ្ហា​របួស ក៏​បាន​យក​ឈ្នះ​ក្រុម Felda United ផង​ដែរ បន្ទាប់ពី​ស្មើ ២-២ តែ​មាន​គ្រាប់​ចំណេញ​ក្រៅដី​រហូត​ដល់​ទៅ​២គ្រាប់។

ក្រុម PKNP (រូបភាព៖ PKNP FC)

ការ​ប្រកួត​វគ្គ៨​ក្រុម នឹង​ធ្វើ​ការ​ប្រកួត​ចំនួន ២​គូ​ទៀត នៅ​ថ្ងៃទី​២១​មេសា​នេះ ដើម្បី​ស្វែងរក​ក្រុម​២​បន្ថែម​ទៀត ឡើង​ទៅ​កាន់​វគ្គបន្ត ក្នុង​នោះ ក្រុម Kuala Lumpur នឹង​ត្រូវ​សងសឹក​ក្រុម​ម្ចាស់ផ្ទះ Selangor ក្រោយ​ចាញ់​នៅ​ជើង​ទី​មួយ ០-៣។ ចំណែក ក្រុម Perek ទទួល​ស្វាគមន៍​ក្រុម PKNS FC ដែល​យក​ឈ្នះ​ខ្លួន​កាលពី​ជើងទី​មួយ ដោយ​លទ្ធផល ២-១​៕

ទស្សនាវីដេអូការប្រកួតរវាង JDT និង Pahang យប់មិញ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;