ព្រឹកនេះ កាសែត៣ ចាប់អារម្មណ៍នឹងបញ្ហាជនជាតិចិននៅកម្ពុជា
- 2018-04-26 04:09:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹកនេះ កាសែត៣ ចាប់អារម្មណ៍នឹងបញ្ហាជនជាតិចិននៅកម្ពុជា
ចន្លោះមិនឃើញ
- លោក ហ៊ុន សែន សរសើរចិន ខណៈមានការរិះគន់ថា ចិនចូលមកកម្ពុជាសម្លឹងរកតែប្រយោជន៍និងបង្កបញ្ហា ៖ លោកនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ នៅចំពោះមុខឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវសកលវិទ្យាល័យក្រចេះកាលពីម្សិលមិញ។ លោក ហ៊ុន សែន ថ្លែងថា ក្រុមហ៊ុនចិន និងជនជាតិចិនទាំងជាង ១លាននាក់ ដែលចូលមកកម្ពុជា គឺជា ប្រភពចំណូលយ៉ាងច្រើន ដែលនាំមកពីប្រទេសចិន។ ប៉ុន្តែ អ្នកវិភាគ ចាត់ទុកការវិនិយោគរបស់ចិនថា បានបង្កផលប៉ះពាល់ច្រើនដល់កម្ពុជា។
- អាជ្ញាធរប្រាប់ពីការធ្វើប័ណ្ណកម្មសិទ្ធិឱ្យអ្នករស់នៅបឹងត្របែក
- ដីនៅតាមមាត់ទន្លេ នឹងយកទៅអភិវឌ្ឍជាអគារពាណិជ្ជកម្ម
- កម្ពុជាធ្លាក់ចុះ ១០ចំណាត់ថ្នាក់ផ្នែកសេរីភាពសារព័ត៌មាន
- ដួង ហ្សូរីដា ប្រកាសលក់ផ្ទះបន្ទាន់ យកលុយពង្រីកមុខរបរ
- បញ្ហាជនជាតិចិន ការបារម្ភពីក្រុមហ៊ុនចិនមករកស៊ីកាន់តែច្រើន ជាមតិអគតិ ៖ សម្តេចហ៊ុន សែន កាលពីម្សិលមិញ បានថ្លែងថា ចិននឹងមិនមកនៅកម្ពុជារហូតនោះទេ គ្រាន់តែមកបណ្តាក់ទុនរក ស៊ីតែប៉ុណ្ណោះ។ សម្តេចបន្តថា ក្រុមហ៊ុនបរទេសជាច្រើនមកវិនិយោគ ខណៈដែលធនធានមនុស្សនៅកម្ពុជា នៅមិនទាន់ឆ្លើយតបទៅតាមតម្រូវការនៅឡើយ។ ដូច្នេះ ហើយទើបក្រុមហ៊ុនទាំងនោះ ត្រូវនាំយកអ្នកបច្ចេកទេស និងកម្មករឯកទេស មកធ្វើការនៅកម្ពុជា។
- រូបសំណាកផ្ការំដួលត្រូវបានកសាងជាថ្មី (នៅតាកែវ)
- ផ្ទុះបាតុភាពជុំវិញការប្រឡងបវរកញ្ញា Miss Global 2017
- ១ខែទៀត ក្លាយជាកូនកម្លោះ ជាប់ខ្នោះពីបទប៉ុនប៉ងរំលោភ លែងបានស្គាល់រាត្រីទឹកឃ្មុំ
- ក្រុមមេធាវីដាក់លិខិតឈប់ការពារក្តី លោក កឹម សុខា ដោយប្រកាសថា តាមការស្នើសុំផ្ទាល់ពីជនជាប់ចោទ
- នាយករដ្ឋមន្ត្រីការពារក្រុមហ៊ុនចិន
- កងយោធពលខេមរភូមិន្ទ ប្រឆាំងនឹងការផ្សាយព័ត៌មានក្លែងក្លាយ / ក្រសួងការពារជាតិ ថ្កោលទោស អ្នកបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ ៖ ប្រតិកម្មនេះធ្វើឡើងតាមរយៈ អ្នកនាំពាក្យក្រសួងការពារជាតិកាលពីម្សិលមិញ បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយចំនួន បានបង្ហោះសាររិះគន់រដ្ឋាភិបាល។ លោក ឈុំ សុជាតិ អ្នកនាំពាក្យ បានសរសេរក្នុង ទំព័រហ្វេសប៊ុករបស់លោកថា អ្នកប្រើហ្វេសប៊ុកទាំងនោះ បានព្យាយាមបំបែកបំបាក់កងទ័ព និង បំផ្លាញសន្តិភាពនៅកម្ពុជា។
- លោក ឡាយ វណ្ណៈ ត្រូវបានលប់ឈ្មោះចេញពីសមាជិកបក្ស ប្រជាជនកម្ពុជា
- កម្ពុជានិងបង់ក្លាដែស ពិភាក្សាពីការផ្លាស់ប្តូរពាណិជ្ជកម្ម ការហោះហើរត្រង់
- សម្តេចតេជោប្តេជ្ញាថា ក្នុងការដឹកនាំរដ្ឋាភិបាលរបស់សម្តេច នឹងបញ្ចប់ការកសាងស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះឱ្យបាន
- ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ចេញមុខថ្កោលទោសការក្លែងបន្លំ Facebook កងទ័ពថា ជាការញុះញង់បំបែកបំបាក់ជាតិ
- លោកស្នងការរាជធានី បញ្ជាឱ្យសមត្ថកិច្ច ស្រាវជ្រាវបុរសឈ្មោះ ប៉ិច ហេង ដែលដកកាំភ្លើងវាយក្បាលអ្នករើសអេតចាយ គ្រាន់តែសម្លឹងមុខ
- លោក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារ ជាមួយអគ្គនាយក កិច្ចការអាស៊ីអាគ្នេយ៍ និង និរតី នៅក្រសួងការបរទេសជប៉ុន
- កូនប្រុសពៅរបស់លោក គង់ គាំ បង្កើតគណបក្សឆន្ទៈខ្មែរ
- នាយករដ្ឋមន្ត្រីរំលឹកមន្ត្រីរបស់លោក ឱ្យកែប្រែរបៀបធ្វើការងារ
- គយចល័តឃាត់រថយន្តឡិចស៊ីស ៥៧០ ស្លាកលេខខេមរភូមិន្ទត្រួតពិនិត្យ ព្រោះសង្ស័យគេចពន្ធនាំចូល ឆបោកជាប្រព័ន្ធក្នុងការលក់-ទិញដី ជនរងគ្រោះខាតបង់ជាង១លានដុល្លារ
ទំព័រមុខរបស់សារព័ត៌មានខ្មែរ នឹងមានផ្សាយជូនរៀងរាល់ព្រឹក ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ