ឥណ្ឌូណេស៊ី ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជា
- 2018-04-27 06:34:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌូណេស៊ី ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជា
ចន្លោះមិនឃើញ
យោងតាមការប្រកាសរបស់ក្រសួងបរិស្ថាន បានឲ្យដឹងថា នៅឆ្នាំសិក្សា២០១៨ សកលវិទ្យាល័យ BINUS នៃប្រទេសឥណ្ឌូណេស៊ី នឹងផ្ដល់អាហារូបករណ៍ចំនួន ២កន្លែងសម្រាប់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេសល្អ មានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ និងមានអាយុយ៉ាងច្រើន ២២ឆ្នាំ។ បេក្ខជនដែលមានចំណាប់អារម្មណ៍ចំពោះអាហារូបករណ៍នេះ សូមទាក់ទងជាមួយ BINUS តាមរយៈអ៊ីម៉ែល dkumeang@binus.edu និងបំពេញពាក្យសុំអាហារូបករណ៍ឲ្យបានមុនថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨៕