លោកញឹក ប៊ុនឆៃ មិនទាន់ទទួលយកតួនាទីជាប្រធានគណបក្សខ្មែររួបរួមជាតិ នោះទេ
- 2018-05-01 03:56:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកញឹក ប៊ុនឆៃ មិនទាន់ទទួលយកតួនាទីជាប្រធានគណបក្សខ្មែររួបរួមជាតិ នោះទេ
ចន្លោះមិនឃើញ
បន្ទាប់ពីត្រូវបានតុលាការដោះលែងឲ្យក្រៅឃុំបណ្តោះអាសន្ន លោកញឹក ប៊ុនឆៃ មិនទាន់ទទួលយកតួនាទីជាប្រធានគណបក្សខ្មែររួបរួមជាតិ ឡើងវិញនោះទេ ដោយសារតែសុខភាពរបស់លោកមិនទាន់ស្រួល ប៉ុន្តែឈ្មោះរបស់លោកញឹក ប៊ុនឆៃ ត្រូវបានដាក់នៅក្នុងបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ នៅមណ្ឌលខេត្តបន្ទាយមានជ័យ។
នេះបើតាមការបញ្ជាក់របស់លោក សឹង្ហ គីរី ប្រធានគណបក្សខ្មែររួបរួមជាតិ ថ្លែងប្រាប់ខ្លីៗ នៅមុននេះបន្តិច។
យ៉ាងណាក្ដី លោកសឹង្ហ គិរី បានបញ្ជាក់ថា នៅពេលណាសុខភាពលោកញឹក ប៊ុនឆៃ បានប្រសើរ នោះគណបក្សនឹងធ្វើសមាជប្រគល់តួនាទីជូនលោកវិញ។ បន្ថែមលើនេះ គណបក្សខ្មែររួបរួមជាតិ ក៏បានដាក់ឈ្មោះលោកញឹក ប៊ុនឆៃ ក្នុងបញ្ជីបេក្ខជនឈរឈ្មោះតំណាងរាស្ត្រ នៅមណ្ឌលបន្ទាយមានជ័យផងដែរ។
លោកញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានដោះលែងចេញពីពន្ធនាគាររាជធានីភ្នំពេញ (PJ) ហើយ កាលពីម៉ោងជិត៩យប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។ ការដោះលែងនេះ គឺបន្ទាប់លោក លី លឹមម៉េង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យដោះលែង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨៕