ទីបំផុត De Gea បំបែកកំណត់ត្រាមួយរបស់ Ronaldo បានហើយ
- 2018-05-02 04:47:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត De Gea បំបែកកំណត់ត្រាមួយរបស់ Ronaldo បានហើយ
ចន្លោះមិនឃើញ
អ្នកចាំទីដៃស្អិត David de Gea បានបំបែកកំណត់ត្រារបស់ Cristiano Ronaldo ដោយឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំ ចំនួន ៤លើក នៅក្លឹបបាល់ទាត់ Manchester United ។ អ្នកចាំទីសញ្ជាតិអេស្ប៉ាញដដែល បានឈ្នះពានរង្វាន់កីឡាករឆ្នើមរបស់ Man Utd លើស Ronaldo ចំនួន ១លើក។
សូមបញ្ជាក់ថា De Gea ឈ្នះពានរង្វាន់ខាងលើច្រើនជាងអតីតកីឡាកររបស់ Man Utd ដូចជា Ronaldo ដែលធ្លាប់ឈ្នះ៣លើក, Eric Cantona ២លើក, Roy Keane ២លើក និង Wayne Rooney ២លើក។
គួររំឭកថា De Gea ត្រូវបានជ្រើសរើសជាអ្នកចាំទីរបស់ក្រុមឆ្នើមប្រចាំឆ្នាំ នៅរដូវកាល២០១៧-១៨នេះ (PFA Premier League Team of the Year) ផងដែរ៕