រឿងរ៉ាវសម្បូរណ៍បែប ឡើងពេញទំព័រមុខ នៅព្រឹកថ្ងៃសុក្រនេះ
- 2018-05-04 03:12:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវសម្បូរណ៍បែប ឡើងពេញទំព័រមុខ នៅព្រឹកថ្ងៃសុក្រនេះ
ចន្លោះមិនឃើញ
បន្ទាប់ពីព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លបញ្ចប់ទៅ នៅព្រឹកថ្ងៃសុក្រ ទី ០៤ ខែឧសភានេះ កាសែតក្នុងស្រុកធំៗ យករឿងរ៉ាវផ្សេងៗគ្នាមកចុះផ្សាយលើទំព័រមុខរបស់ខ្លួន៖
- ការបង្ក្រាបបទល្មើសក្នុងវិស័យកសិកម្មកើនឡើង តែករណីព្រៃឈើនិងសត្វព្រៃមានតិច ៖ នៅឆ្នាំ២០១៧ ក្រសួងកសិកម្មបង្ក្រាបបទល្មើសក្នុងវិស័យកសិកម្មសរុបចំនួន ៥៣៥៣ករណី បទល្មើសជលផល ៣៩២៥ករណី បទល្មើសព្រៃឈើ សត្វព្រៃ និងការកាប់ទន្ទ្រានយកដី ១៤២៨ករណី។ ការបង្ក្រាបនេះ កើនឡើង ២១៣ករណី ស្មើនឹង៤% បើប្រៀបធៀបនឹងឆ្នាំ ២០១៦។ តែដោយឡែក ការបង្ក្រាបទាក់ទងនឹង បទល្មើសព្រៃឈើ និងសត្វព្រៃថយចុះ ខណៈសង្គមស៊ីវិលសង្កេត ឃើញថា បទល្មើសទាំងនេះ នៅតែបន្តកើតមានច្រើន។
- ទាហានមួកខៀវកម្ពុជាជាង ៤០០នាក់ ត្រូវបញ្ជូនទៅបរទេសថ្ងៃនេះ
- ជប៉ុនចង់ឱ្យមានគណបក្សប្រឆាំងចូលរួមការបោះឆ្នោតជាតិ
- គម្រោង "សួរ១" ផ្តល់ទាំងគំនិតសហគ្រិនភាព និង នយោបាយ
- ធនាគារADB៖ បច្ចេកវិទ្យាទំនើប កំពុងគំរាមដល់កម្លាំងពលកម្ម
- ក្រុមកម្ពុជា រំពឹងយកឈ្នះទីម័រ ដើម្បីលើកពានស្តេចព្រុយណេ
- ការប្រមូលផលកើនឡើង គោឧសភរាជបរិភោគស្រូវ ពោត និង សណ្តែក
- បទយកការណ៍ៈ ការចិញ្ចឹមជីវិតតាមរយៈការជំរិតទារប្រាក់
- ទឹកជំនន់ប៉ះពាល់ដល់ការចូលរៀនរបស់កុមារ
- ផ្លូវជាតិលេខ៥ ក្លាយជាផ្លូវហាយវ៉េអាស៊ាន
## កាសែត រស្មីកម្ពុជា
- រដ្ឋាភិបាលចិន បញ្ជាក់ជាថ្មីពីការគាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជា
- ផ្សារទំនើបចំនួន ១២ទៀត នឹងបើកដំណើរការនៅឆ្នាំនេះ
- រដ្ឋាភិបាលគ្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍នាគរាជនៅខេត្ត ព្រះសីហនុ
- កាកបាទក្រហមកម្ពុជាទទួលអំណោយពីសប្បុរសជន៥ក្រុមហ៊ុនធំៗ
- ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធការសម្លាប់ថោកែលក់គ្រឿងបន្លាស់រថយន្តនៅខេត្តសៀមរាប
- ព្រះមហាក្សត្រ យ៉ាងជាព្រះរាជធិបតីក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តស្វាយរៀង ៖ គោឧសភរាជ បរិភោគស្រូវ ៩៥% ពោត% សណ្តែក៨៥%
- ប្រមុខរដ្ឋាភិបាល៖ ប្រព័ន្ធផ្សព្វផ្សាយយុត្តិធម៌ មានសារៈសំខាន់ខ្លាំងណាស់ ក្នុងការកសាងសង្គមមួយប្រកបដោយនីតិរដ្ឋ
- គណបក្សឆន្ទៈខ្មែរ និង គណបក្សមាតុភូមិយើង អំពាវនាវឱ្យចូលរួមទប់ស្កាត់ សកម្មភាពចង្រៃរបស់លោក សម រង្ស៊ី កុំឱ្យកើតមាននៅកម្ពុជា
- កម្ពុជាបញ្ជូនកងកម្លាំងមួកខៀវ ៥២៨នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិនៅប្រទេសម៉ាលី និង ស៊ូដង់ខាងត្បូង
- ដងទង់ដើមថ្កុលមាសប្រវែង៣៣ម៉ែត្រ មានអាយុកាលរាប់ពាន់ឆ្នាំ ពលរដ្ឋរក្សាទុកគោរពបូជាក្នុងវត្តសំរោងសែន
- នគរបាលចរាចរណ៍ ដែលយកលុយជនបរទេស២០ដុល្លារ អាចប្រឈមនឹងការបណ្តេញចេញពីក្របខ័ណ្ឌ
- ឆ្លើយតបបក្សប្រឆាំង លទ្ធផលនៃការបោះឆ្នោតនៅតែប្រកាស ទោះបីអ្នកបោះឆ្នោតតិចក៏ដោយ ៖ មន្ត្រីជាន់ខ្ពស់ គ.ជ.ប បានឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅតែដំណើរការជាធម្មតា បើទោះជាពលរដ្ឋទៅបោះឆ្នោតតិច ឬ ច្រើនក្តី។ តែ គ.ជ.ប សង្ឃឹមថា អ្នកទៅបោះឆ្នោត យ៉ាងហោចណាស់ ក៏មានជាង ៥០%ដែរ។ មន្ត្រីដដែលបញ្ជាក់ថា "លទ្ធផលផ្លូវការ មិនអាស្រ័យលើភាគរយ នៃចំនួនអ្នកបោះឆ្នោត ឬការចូលរួម ឬមិនចូលរួមរបស់បក្សនយោបាយ ឬការទទួលស្គាល់ ឬមិនទទួលស្គាល់របស់អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិឡើយ"។
- ទណ្ឌកម្មនៃព្រហ្មលិខិត ៣នាក់បងប្អូន រស់ក្នុងភាពពិការ
- គណបក្សភ្លើងទៀង ប្រកាសមិនចូលរួមក្នុងការបោះឆ្នោត ដូចគណបក្សអំណាចខ្មែរដែរ
- បង្រ្កាបទីតាំងភ្នាល់បាល់តាមប្រព័ន្ធអ៊ីនធើណេត
- ប្រតិកម្មរបស់គណបក្សឆន្ទៈខ្មែរ និង គណបក្សមាតុភូមិយើង ជុំវិញការអំពាវនាវរបស់លោក សម រង្ស៊ី មិនឱ្យទៅបោះឆ្នោត
- ជនសង្ស័យ ២នាក់បងប្អូនទាក់ទិននឹងការរំលោភសម្លាប់ ស្រ្តីខ្មែរអ៊ិស្លាម ត្រូវចាប់ខ្លួន
ទំព័រមុខរបស់សារព័ត៌មានខ្មែរ នឹងមានផ្សាយជូនរៀងរាល់ព្រឹក ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ