កាសែត​ក្នុង​ស្រុក​ចុះ​ផ្សាយ​រឿង​អ្វី​ខ្លះ នៅ​ព្រឹក​នេះ​?

  • 2018-05-08 04:25:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី ០៨ ខែ​ឧសភា​នេះ កាសែត​ធំៗ​ក្នុង​ស្រុក​​ ចាប់​អារម្មណ៍​នឹង​ប្រធាន​រឿង​ផ្សេងៗ​គ្នា​ដូចជា៖ ​

កា​សែត ភ្នំពេញ​ប៉ុស្តិ៍

- លោក​ហ៊ុន សែន បញ្ជា​ឱ្យ​មន្ត្រី​សម្រួល​ដល់​បក្ស​នយោបាយ​ទើបបង្កើត​ថ្មី និង ចំអក​ដាក់អតីត​មេបក្ស​ប្រឆាំង​ ដែល​តែងលើក​ពីសម្ពាធ​សហគមន៍​អន្តរជាតិ

- តំណាង​ពលរ​ដ្ឋ​៣០០​នាក់ ស្វែង​រកដំណោះ​ស្រាយដី​ធ្លីពី​ស្ថាប័ន​រដ្ឋ

- សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា CRF ត្រៀម​សម្រាប់​ការចុះ​ពិនិត្យ​របស់​ EU

កា​សែត Khmer Times

- ចំនួន​អ្នក​ស្លាប់​នៅ​ខេត្ត​ក្រចេះ​កើន​ឡើង​ ស្រា​អង្ករ​ដែល​មាន​ជាតិ​ម៉េតា​ណុល មាន​ជាប់​ទាក់​ទង​នឹង​មរណភាព​របស់​មនុស្ស​១៤​នាក់​

- តុលា​ការ​កំពូល រក្សាបន្ត​ការ​ឃុំ​ខ្លួន​លោក កឹម សុខា​ដដែល ៖ តុលាការ​កំពូល​កាល​ពីម្សិល​មិញ​ បាន​រក្សា​ការ​សម្រេច​ចិត្ត​របស់​តុលាការ​សាលា​ដំបូង​ទុក​ដដែល ដោយ​ឱ្យ​អតីត​មេ​បក្ស​ប្រឆាំង​រូប​នេះ​ ជាប់​ពន្ធ​នាគារ​រយៈ​ពេល​៦ខែ​ទៀត ក្រោម​បទ​ចោទ​ថា​ក្បត់​ជាតិ

- កម្មករ​រោង​ចក្រ​កាត់​ដេរ នាំគ្នា​តវ៉ា​រឿង​ថៅកែ​មិន​បើក​ប្រាក់​ឈ្នួល​ឱ្យ

- បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ បន្ទាប់ពី​សម្លាប់​មិត្រ​ស្រីមិន​បាន​សម្រេច

កា​សែត កោះ​សន្តិ​ភាព

- សារ​ទៅ​បក្ស​ប្រឆាំង៖ បក្ស​នយោបាយ​មួយ​ស្លាប់​ មិន​មែន​មាន​ន័យ​ថា ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​ស្លាប់​នោះ​ទេ

- សុំ​បែក​មិន​ព្រម រឹត​ក​នាង​សង្សារ​សន្លប់ ស្មាន​ថា​ស្លាប់

- កង​ទ័ព​មួកខៀវ​២២៩​នាក់ វិល​ដល់​មាតុភូមិ​វិញ​ ក្រោយ​បំពេញ​បេសក​កម្ម​ក្រោម​ឆត្រ អ.ស.ប ១ឆ្នាំ

- សមត្ថ​កិច្ច​ចាប់ជន​ជាតិ​ចិន​៤​នាក់ ពីបទ​ស្វាន​ថ្ម​កស្សិណ​ប្រាសាទ​ អង្គរ​ស្វែង​រក​រ៉ែ

- អ្នក​ស្លាប់​កើន​ដល់​១៣​នាក់ អ្នក​ឈឺ​ជាង​២០០​នាក់ សល់​ពី​នេះ​ ចាក​ចេញ​ពី​ភូមិ

- តុលាការ​កំពូល​សម្រេច​បន្ត​ឃុំ​ខ្លួន លោក កឹម សុខា ច្រាន​ចោល​បណ្តឹង​ទាស់​ប្រឆាំង​ការ​ឃុំ​ខ្លួន​៦​ខែ​ទៀត

- ឈឺ​ចិត្ត​ប្តីលួច​មាន​ស្រីថ្មី ប៉ង​លោត​ទឹក​សម្លាប់​ខ្លួន ផ្អើល​លើ​ស្ពាន​ មុនីវង្ស

កា​សែត កម្ពុជា​ថ្មី

- សម្តេច​តេជោ៖ កុំយក​ប្រទេស​មួយ ឬពីរ ដែល​គាំទ្រ​អ្នកឯង​ គិត​ថា​ជា​សហគមន៍​អន្តរ​ជាតិ កម្ពុជា​មាន​ប្រទេស​ច្រើន​ណាស់ ដែល​គាំទ្រ​ ធ្វើការ​ជាមួយ​រដ្ឋាភិបាល​រាល់​ថ្ងៃ

- ស្ពាន​បេឡេ​ឆ្លង​កាត់ពី​ខណ្ឌ​ប្ញស្សី​កែវ ទៅ​ខណ្ឌ​ជ្រោយ​ចង្វារ​ គ្រោង​នឹង​បើក​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់ នាថ្ងៃ​ទី៨​ឧសភា​នេះ

- ក្រសួង​មហា​ផ្ទៃ​សម្រច​មិន​បណ្តេញ​នគរ​បាល​ចរាចរណ៍​២​នាក់​ ចេញ​ពីក្រប​ខណ្ឌ​នគរ​បាល​ជាតិ​ទេ

- ថៃ​ឃាត់​ខ្លួន​ពលករ​ខ្មែរ​១៣​នាក់​ ដែល​លប​ឆ្លងដែន​គ្មាន​ច្បាប់​អនុញ្ញាត

- អាយុ​ថ្លៃ ត្រូវ​រន្ទះ​បាញ់​ធ្លាក់​ពីលើ​គោយន្ត តែ​មិន​ស្លាប់

- ចំនួន​អ្នក​ស្លាប់​ដោយ​សង្ស័យ​ថាពុល​ទឹកអូរ​នៅ​ក្រចេះ​ កើន​ឡើង​ដល់​១៣នាក់ និងជិត​១៥០​នាក់ទៀត កំពុង​ជួយ​សង្គ្រោះ

កា​សែត រស្មី​កម្ពុជា

- សមា​ជិក​ព្រឹទ្ធ​សភា​អាមេរិក​៖ ពិភព​លោក​មិនអាច​បញ្ជា​កម្ពុជា​ឱ្យធ្វើ​ទៅ​តាម​ខ្លួន​ទេ

- គណៈ​ប្រតិភូ​សមា​ជិក​ព្រឹទ្ធ​សភា​អាមេរិក​៖ គណ​បក្ស​ប្រជាជន​នឹង​ទទួល​បាន​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ

- សម្តេច​តេជោ៖ គណ​បក្ស​ធ្វើខុស​ច្បាប់​ងាប់​ តែ​ប្រជា​ធិប​តេយ្យ​សេរី​ពហុបក្សមិ​ន​ងាប់​​ទេ

- សិល្បៈ​សុំទុក​ឈើ​ចាស់​ កាប់​ឈើថ្មី​នៅតែ​បន្តធ្វើ​នៅលើព្រៃ​តំណម​ជន​ជាតិខ្មែរ​លើ នៅ​ស្រុក​កោះ​ញែក

- ទ្រាំមិន​បាន​អាជ្ញាធរ​ក្រុង​ចេញ​មុខដឹក​សំរាម​ដែល​ព័ទ្ធផ្សារ​បាន​លុង

ទំព័រ​មុខ​របស់​សារ​ព័ត៌​មាន​ខ្មែរ នឹង​មាន​ផ្សាយ​ជូន​រៀង​រាល់​ព្រឹក​ ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​​

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;