Pahang ប្រកាសជាផ្លូវការពីការបញ្ចប់កុងត្រា CV11
- 2018-05-09 03:46:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pahang ប្រកាសជាផ្លូវការពីការបញ្ចប់កុងត្រា CV11
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨នេះ ក្លឹបបាល់ទាត់ Pahang FA បានធ្វើការបង្ហោះជាផ្លូវការនៅលើទំព័រហ្វេសប៊ុក ដោយប្រកាសពីការបញ្ចប់កុងត្រារបស់កីឡាករ ចាន់ វឌ្ឍនាកា និង Alex Moraes ។
ប្រភពដដែលបានបន្តថា ក្លឹបបានសម្រេចជ្រើសរើស កីឡាករ Issey Nakajima និង Austin Amutu ដើម្បីជំនួសកីឡាករទាំងពីរខាងលើ សម្រាប់បំពេញកូតាកីឡាករបរទេសដែលតម្រូវដោយលីគកំពូលម៉ាឡេស៊ី។
សូមបញ្ជាក់ថា ចាន់ វឌ្ឍនាកា បានចុះកុងត្រារយៈពេល១ឆ្នាំ នៅក្លឹប Pahang FA កាលពីខែធ្នូ ឆ្នាំ២០១៧។ ប៉ុន្តែការបង្ហាញខ្លួន នារយៈពេលប៉ុន្មានខែដំបូងនៅក្លឹបម៉ាឡេស៊ីមួយនេះ វឌ្ឍនាកា ហាក់មិនសមប្រកបប៉ុន្មាននោះទេ បើធៀបកីឡាករបរទេសផ្សេងទៀត ដែលនៅក្នុងក្រុម៕