គ្រូ​បង្វឹក​ក្លឹប Terengganu បង្ហើប​ពី​គម្រោង​ផ្លាស់ប្ដូរ​កីឡាករ​បរទេស​ម្នាក់

  • 2018-05-12 09:02:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Irfan Bakti Abu Salim គ្រូ​បង្វឹក​ក្លឹប​បាល់ទាត់ Terengganu FC បាន​បង្ហើប​ថា លោក​នឹង​ផ្លាស់ប្ដូរ​ខ្សែ​ប្រយុទ្ធ​ម្នាក់​គឺ ​កីឡាករ​ជប៉ុន Bruno Suzuki ។ ការ​លើកឡើង​នេះ ​ត្រូវ​ធ្វើឡើង​មុន​ការ​ប្រកួត​ដែល Terengganu យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Pahang FA ដោយ​លទ្ធផល ០-១ កាលពី​យប់មិញ។

លោក Salim បញ្ជាក់​ថា Terengganu ​ត្រូវ​ការ​ខ្សែប្រយុទ្ធ​ល្អ​ជាងនេះ​ម្នាក់ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ប្រយុទ្ធ ក៏​ដូចជា​ចាប់ដៃ​គូ​ជាមួយ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូឌីវ័រ Kipre Tchetche ។ ទោះ​ជា​យ៉ាងណា លោក​មិន​ទាន់​សម្រេច​ថា ​កីឡាករណា​ដែល​លោក​ត្រូវ​យក​មក​ជំនួស​តំណែង​នេះ​នៅ​ឡើយ​ទេ។ លោក​កំពុង​ពិចារណា​លើ​ខ្សែ​ប្រយុទ្ធ​កូរ៉េខាងត្បូង Lee Jun-hyeob ដែល​កំពុង​លេង​នៅ​ក្លឹប Terengganu FC II។

គ្រូបង្វឹក​ម៉ាឡេស៊ី​ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា លោក​កំពុង​តែ​ពិភាក្សា​ជាមួយ​សមាគម​បាល់ទាត់ Terrenggnu ហើយ​បញ្ហា​ថវិកា​ជា​រឿងសំខាន់​ក្នុង​ពិភាក្សា​នេះ។

ធារី ចន្ថាប៊ីន (ទីមួយរាប់ពីស្ដាំ) និងមិត្តរួមក្រុមមួយចំនួន ដែលជាកីឡាករបរទេស មិនមែនជនជាតិម៉ាឡេស៊ី (រូបថត៖ Terengganu FC)

សូមបញ្ជាក់ថា កីឡាករ Bruno Suzuki គឺជាកីឡាករបរទេសក្នុងចំណោមកីឡាករបរទេស៥នាក់ របស់ Terengganu ដែល​ត្រូវ​បាន​កំណត់​ដោយ​កូតា​នៃ​លីគ​កំពូល​ម៉ាឡេស៊ី។ កាលពី​ដើម​រដូវ​កាល​ លោក Salim បាន​នាំយក​កីឡាករ​បរទេស​ទៅ​ចូលរួម​ក្រុម​ដូចជា ​កីឡាករ​កម្ពុជា ធារី ចន្ថាប៊ីន ព្រមទាំង​ខ្សែ​ប្រយុទ្ធ Kipre Tchetche, ​ខ្សែ​បម្រើ​អង់គ្លេស Lee Tuck, ​ខ្សែ​ការពារ​កណ្ដាល​សញ្ជាតិ​ស៊ែប​ Igor Zonjic និង​ខ្សែ​ប្រយុទ្ធ​ Kim Hyun-woo ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;