Terengganu បញ្ជាក់​ពី​ស្ថានភាព​របស់ ធារី ចន្ថាប៊ីន ហើយ

  • 2018-05-14 03:31:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៨ ក្លឹប​បាល់ទាត់​ម៉ាឡេស៊ី Terengganu ​FC ​បាន​បង្ហោះ​នៅ​លើ​ទំព័រផ្លូវការ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Terengganu Football Club) ដោយ​បញ្ជាក់​ថា ខ្សែ​បម្រើ​កម្ពុជា ធារី ចន្ថាប៊ីន គឺ​កំពុង​សម្រប​ខ្លួន​បាន​យ៉ាង​ល្អ​ទៅ​តាម​របៀប​លេង​បាល់ទាត់​របស់​ប្រទេស​ម៉ាឡេស៊ី។

ធារី ចន្ថាប៊ីន ត្រូវបានគ្រូបង្វឹកដាក់ឲ្យលេងគ្រប់ការប្រកួតរបស់ក្រុម Terengganu FC (រូបថត៖ Terengganu FC)
ទំព័រ​ដដែល​បាន​បន្ត​ថា ធារី មាន​ការ​វិវឌ្ឍ​ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​ការ​ប្រកួត​និមួយៗ ហើយ​គេ​ក៏​ជា​កម្លាំង​ដែល​មិន​អាច​ខ្វះ​បាន​ផងដែរ។ ក្នុង​ការ​បង្ហោះ​ដដែល Terengganu បាន​ដាក់​រហស្សនាម​ឲ្យ ធារី ថា Sergio Busquets កម្ពុជា​។

ទោះបីជា​មិន​ទាន់​អាច​រក​គ្រាប់​បាល់​សម្រាប់​ក្រុម​បាន​ក៏ដោយ​ ក៏ Terengganu បញ្ជាក់​ថា កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ខាងលើ ដើរ​តួយ៉ាង​សំខាន់​ដែល​ជា​អ្នក​ធ្វើការ "Dirty Work” នៅ​តំបន់​បម្រើ ការពារ។ កីឡាករ​កូនកាត់​បារាំង​នេះ ក៏​បាន​រួមចំណែក​ជួយ​ឲ្យ Terengganu យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Pahang ដោយ​លទ្ធផល ០-១ កាលពី​ប្រកួត​ចុងក្រោយ​ផងដែរ​។

ការបង្ហោះនៅលើទំព័រផ្លូវការរបស់ Terengganu

សូម​បញ្ជាក់​ថា ការ​បង្ហោះ​នេះ មាន​ន័យ​ថា តំណែង​របស់ ធារី នៅ​ក្លឹប​ខាងលើ កំពុង​តែ​មាន​សុវត្ថិភាព បន្ទាប់ពី​លោក Irfan Bakti Abu Salim គ្រូបង្វឹក​ Terengganu បាន​និយាយ​ថា លោក​មាន​បំណង​ផ្លាស់​ប្ដូរ​កីឡាករ​បរទេស​ម្នាក់​ចេញ មុន​ការ​ប្រកួត​ជាមួយ Pahang ​កន្លងទៅ​៕

ធារី និងមិត្តរួមក្រុម កំពុងតែសើចសប្បាយ អំឡុងពេលហ្វឹកហាត់ (រូបថត៖ Terengganu FC)

ចុចអានបន្ត គ្រូ​បង្វឹក​ក្លឹប Terengganu បង្ហើប​ពី​គម្រោង​ផ្លាស់ប្ដូរ​កីឡាករ​បរទេស​ម្នាក់

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;