រឿងរបស់លោក សួន សេរីដ្ឋា ឡើងទំព័រមុខរបស់កាសែត២ នៅព្រឹកនេះ
- 2018-05-16 02:50:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរបស់លោក សួន សេរីដ្ឋា ឡើងទំព័រមុខរបស់កាសែត២ នៅព្រឹកនេះ
ចន្លោះមិនឃើញ
បន្ទាប់ពីឈប់សម្រាកវិស្សមកាល៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្នព្រះមហាក្សត្រ នៅព្រឹកថ្ងៃពុធ ទី ១៦ ខែឧសភានេះ កាសែតធំៗក្នុងស្រុក ចាប់អារម្មណ៍នឹងប្រធានរឿងផ្សេងៗគ្នាដូចជា៖
- អតីតCNRP និង បក្សមួយផ្សេងទៀត ប្រកាសមិនទទួលស្គាល់ការបោះឆ្នោត ខណៈបក្សកាន់អំណាចថា ជាការឈ្នានីស
- តម្លៃជ្រូកកើនឡើងវិញ ប៉ុន្តែកសិករគ្មានជំនឿទៅលើទីផ្សារ
- ម្ចាស់មេដាយតេក្វាន់ដូអាស៊ី មកដល់មាតុភូមិវិញហើយ
- CPP រំពឹងឈ្នះ អ្នកនាំពាក្យបង្ហាញថា សមាជិកបក្សប្រជាជនមានជាង៥លាននាក់ ស្មើនឹង៧០%
- ជនជាតិដើមប្រមូលផ្តុំគ្នាកាប់ក្របីសែនព្រេន អំពាវនាវឱ្យបញ្ឈប់ការទន្ទ្រានដីភ្នំដោះក្រមុំ
- បោសសម្អាតសេវាផ្លូវភេទកណ្តាលអាធ្រាត្រ ក្នុងក្រុងបាត់ដំបង
- រាជធានីភ្នំពេញ មានចំណុចស្ទះចរាចរណ៍១៨២ កន្លែង សាកល្បងដោះស្រាយ ៥ចំណុច
- ឈឺពោះឆ្លងទន្លេ ឡានពេទ្យទារ១០ម៉ឺនរៀល សុខចិត្តជិះរ៉ឺម៉ក
- លោក សួន សេរីរដ្ឋា ធ្វើលិខិតសុំទោសសម្តេចតេជោ ព្រមទាំងនាយទាហាន និង ពលទាហានចំពោះកំហុសរបស់ខ្លួន
- សម្តេចតេជោ ហ៊ុន សែន ផ្ញើសារតាមហ្វេសប៊ុកសម្តែងការអរគុណ ជំពោះប្រជាពលរដ្ឋនិងបងប្អូនកម្មករ-កម្មការិនីទាំងអស់ ដែលបានគាំទ្រសម្តេចរហូត
- ធ្លាយលិខិត សួន សេរីរដ្ឋា ស្នើសុំការលើកលែងទោសពីសម្តេចតេជោ ហ៊ុន សែន ក្រោយជាប់ទោស ដោយសារប្រមាថកងទ័ព
- រដ្ឋមន្ត្រីក្រសួងការងារស្នើម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវប្រុងប្រយ័ត្នចំពោះសារធាតុគីមី និងការប្រើប្រាស់ប្រព័ន្ធឡចំហាយទឹកក្នុងរោងចក្រ
- ប្រឡាយមេបង្ហូរទឹកមួយខ្សែ ត្រូវបានឧកញ៉ាម្នាក់ចាក់ដីលុបរំលោភយកកម្មសិទ្ធិ
- ខេត្តហ៊ូណាន ប្រទេសចិន សន្យាសហការជាមួយក្រសួងកសិកម្ម ដើម្បីពង្រឹងលើវិស័យផលិតកម្មពូជស្រូវហាយព្រីដ ធ្វើការដាំដុះ និង នាំចេញឱ្យទទួលបានជោគជ័យ
- ការដោះមីននៅកម្ពុជា៖ អនុប្រធានអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បង្ហាញអំពីគោលដៅ កម្ពុជាគ្មានគ្រាប់មីននៅឆ្នាំ ២០២៥
- បន្ថែមជាតិអ៊ីយ៉ូដ (លើអំបិល) បើមិនដូច្នេះទេ នឹងបាត់បង់អាជ្ញាប័ណ្ណធ្វើអាជីវកម្ម
- នាយកសាលា រងការចោទប្រកាន់ថាបានលក់ដីសាលា
- ទេសចរណ៍ក្នុងស្រុកមានការកើនឡើង
- រដ្ឋមន្ត្រីស្នើឱ្យកសិករចងក្រងគ្នា ជាសហគមន៍កសិកម្ម
ទំព័រមុខរបស់សារព័ត៌មានខ្មែរ នឹងមានផ្សាយជូនរៀងរាល់ព្រឹក ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ