បេក្ខជន​តំណាងរាស្រ្ដ​ CPP មាន​យុវជន​អាយុខ្ទង់ ៣០ឆ្នាំ និងក្រោម ៣០ឆ្នាំ ចំនួន ២០នាក់

  • 2018-05-18 09:19:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​ប្រជាជនកម្ពុជា បាន​​ដាក់​បេក្ខជនឈរឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ អាណត្តិទី៦ នៅ​ទូ​ទាំង ២៥ រាជធានី-ខេត្ត ដោយ​​មាន​បេក្ខជនសរុប ២៧១នាក់ ក្នុង​នោះ​​​បេក្ខជនពេញសិទ្ធិ ១២៥នាក់ និងបេក្ខជនបម្រុង ១៤៦នាក់។ ក្នុង​ចំណោម​បេក្ខជនឈរឈ្មោះ​សរុបទាំង ២៧១ នាក់​នោះ ខ្លីៗ សូម​ស្រង់​យក​​បេក្ខជន​​ ដែលមាន​វ័យ ខ្ទង់ ៣០ឆ្នាំ ទាំងពេញ​សិទ្ធិ និង​បម្រុង ដែល​មាន​ដូច​ខាងក្រោម៖

១. លោក ហ៊ុន ម៉ានី៖ អាយុ ៣៦ឆ្នាំ បេក្ខជន​​ពេញសិទ្ធិ ​លេខរៀងទី២ នៅមណ្ឌលខេត្តកំពង់ស្ពឺ (កំពង់ស្ពឺ មាន ៦ អាសនៈ, គណបក្ស​ប្រជាជនកម្ពុជា ដាក់​បេក្ខជន​ពេញសិទ្ធិ ៦នាក់, បម្រុង ៦នាក់)

២. លោក យឹម លាត៖ អាយុ ៣២ឆ្នាំ បេក្ខជនពេញសិទ្ធិ ​លេខរៀងទី៣ មណ្ឌលខេត្តកំពង់ធំ (កំពង់ធំ មាន ៦ អាសនៈ)

៣. លោក ឃឹង នុភាព៖ អាយុ ៣៩ឆ្នាំ បេក្ខជន​ពេញសិទ្ធិ លេខរៀងទី៥ មណ្ឌលខេត្តកំពង់ធំ

៤. លោក នង វាសនា៖ អាយុ ៣៦ឆ្នាំ បេក្ខជនពេញសិទ្ធិ លេខរៀងទី៦ មណ្ឌលខេត្តកំពង់ធំ

៥. លោក យ៉ូវ សេងគុណ៖ អាយុ ២៨ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី៤ មណ្ឌលខេត្ត​កំពង់ធំ

៦. លោក ម៉ាត់ សេត៖ អាយុ ៣៨ឆ្នាំ បេក្ខជន​ពេញសិទ្ធិ លេខរៀងទី៦ មណ្ឌលខេត្តកំពត (កំពត មាន ៦ អាសនៈ)

៧. លោក មឿង គង្គា៖ អាយុ ៣៨ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី៥ មណ្ឌល​ខេត្តកំពត

៨. លោកស្រី ជ្រឹង បុទុមរង្សី៖ អាយុ ៣៥ឆ្នាំ បេក្ខជនបម្រុង លេខរៀងទី១១ មណ្ឌល​ខេត្តកណ្ដាល

៩. លោកស្រី ឈី វ៉ា៖ អាយុ ៣៨ឆ្នាំ បេក្ខជន​បម្រុង​លេខរៀងទី២ មណ្ឌល​ខេត្តកោះកុង

១០. នួន ផារ័ត្ន (ប្រុស)កើតឆ្នាំ១០៩៨០ បេក្ខជនបម្រុងលេខរៀងទី៤ មណ្ឌលភ្នំពេញ ១១. ឃុត ចាន់ដារ៉ា (ប្រុស) កើតឆ្នាំ១៩៨០ បេក្ខជនបម្រុងលេខរៀងទី៥ មណ្ឌលភ្នំពេញ ១២.យុង គឹមហ៊ាន (ប្រុស) កើតឆ្នាំ១៩៨២ បេក្ខជនបម្រុងលេខរៀងទី៥ មណ្ឌលខេត្តព្រះវិហារ ១៣. ស សុខា (ប្រុស) កើតឆ្នាំ១៩៨១ បេក្ខជន​លេខរៀងទី៤ មណ្ឌលខេត្តព្រៃវែង (ព្រៃវែង មាន ១១អាសនៈ) ១៤. ងិន បាណាល់ (ប្រុស) កើតឆ្នាំ១៩៨០ បេក្ខជនបម្រុងលេខរៀងទី២ មណ្ឌលព្រៃវែង ១៥. ខៀវ ភារិទ្ធ (ប្រុស) កើតឆ្នាំ១៩៨១ បេក្ខជនបម្រុង​លេខរៀងទី៦ មណ្ឌលខេត្តព្រៃវែង ១៦. រ៉ូហ្វី អូស្មាន (ប្រុស) កើតឆ្នាំ ១៩៨៩ បេក្ខជនបម្រុងលេខរៀងទី២ មណ្ឌលខេត្តពោធិ៍សាត់ ១៧. ឌី វិជ្ជា (ប្រុស) កើតឆ្នាំ១៩៨១ បេក្ខជនបម្រុងលេខរៀងទី១ មណ្ឌលខេត្តស្វាយរៀង ១៨. ហេង សុខណាង (ប្រុស) កើតឆ្នាំ១៩៨២ បេក្ខជនបម្រុងលេខរៀងទី៥ មណ្ឌលខេត្តស្វាយរៀង ១៩. សុខ សូកាន (ប្រុស) កើតឆ្នាំ១៩៨៣ បេក្ខជនលេខរៀងទី៤ មណ្ឌលខេត្តតាកែវ
២០. សាយ សំអាល់ (ប្រុស) កើតឆ្នាំ១៩៨០ បេក្ខជនលេខរៀងទី៤ មណ្ឌលខេត្តត្បូងឃ្មុំ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;