ចាញ់​ឬ​ឈ្នះ​យប់​នេះ​មិន​សំខាន់​ ព្រោះ​អនាគត​លោក Conte នៅ Chelsea មាន​តែ​ម្យ៉ាង​គត់

  • 2018-05-19 09:11:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Antonio Conte អ្នក​ចាត់​ការ​ក្លឹប​តោ​ខៀវ Chelsea បាន​បង្ហើប​ថា លោក​ប្រហែល​ជា​ត្រូវ​បណ្ដេញ​ចេញ​ពី​ក្លឹប​ហើយ ទោះ​បី​ជា​គាត់​អាច​ជួយឲ្យ​ Chelsea លើក​ពានរង្វាន់ FA Cup នៅ​យប់​នេះ​ក៏ដោយ។

Chelsea នឹង​ជួប Manchester United នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ FA Cup វេលា​ម៉ោង ១១:១៥ នាទី យប់​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៨ នៅ​កីឡដ្ឋាន​ជាតិ​អង់គ្លេស។

លោក Conte ទំនងជាត្រូវបណ្ដេញចេញពីតំណែងអ្នកចាត់ការក្លឹប Chelsea នៅចុងរដូវកាលនេះ (រូបថត៖ Skysport)
លោក Conte និយាយ​ថា៖ ***«ពេល​ខ្លះ យើង​ជួយ​ឲ្យ​ក្រុម​ឲ្យ​ក្លាយ​ជា​ជើងឯក​ហើយ ប៉ុន្តែ​ក្លឹប​នៅ​តែ​បណ្ដេញ​យើង​ចេញ ព្រោះ​ពួកគេ​មាន​ហេតុផល​ដើម្បី​ធ្វើ​ដូច្នេះ»***។ លោក​បន្ត​ថា៖ ***«ខ្ញុំ​ជឿជាក់​ថា នេះ​ជា​ការ​ដឹកនាំ​ការ​ប្រកួត​ចុងក្រោយ​របស់​ខ្ញុំ​ហើយ​ក្នុង​រដូវ​កាល​នេះ។ សម្រាប់​ខ្ញុំ និង​កូនក្រុម វា​ជា​ការ​ប្រកួត​ចុងក្រោយ​របស់​ពួកយើង​។ ប៉ុន្តែ​អ្នក​ប្រហែល​ជា​ដឹង​ច្បាស់​ហើយ​ថា ខ្ញុំ​មិន​ទាន់​ផុតកុងត្រា​ទេ ហើយ​ខ្ញុំ​កំពុង​ព្យាយាម​បំផុត​សម្រាប់​ក្លឹប»***។

កុងត្រា​របស់​លោក Conte ត្រូវ​បាន​គេ​ទស្សន៍ទាយ​ថា នឹង​ត្រូវ​ថ្នាក់​ដឹក​នាំ​ក្រុម​តោខៀវ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ​​ខាងមុខ​នេះ ហើយ​ប្រសិនបើ Chelsea ចាញ់​យប់​នេះ មាន​ន័យ​ថា ក្រុម​តោខៀវ​បញ្ចប់​រដូវកាល​២០១៧-១៨ ដោយ​មិន​អាច​ឈ្នះ​ពានរង្វាន់​ណា​មួយ​ឡើយ​ក្នុង​រយៈ​ពេល​១២​ខែ​ បន្ទាប់ពី​លោក Conte ជួយ​ឲ្យ Chelsea ក្លាយ​ជា​ជើងឯក English Premier League រដូវ​កាល​២០១៦-១៧​។

សូមបញ្ជាក់ថា Chelsea បញ្ចប់រដូវកាល​២០១៧-១៨ ​ដោយ​ស្ថិតនៅចំណាត់ថ្នាក់លេខ ៥ នៅតារា​ង​ EPL ដោយមិន​អាច​ចូល​រួម​ក្នុង​ពានរង្វាន់​កម្រិតកំពូលទ្វីប​អឺរ៉ុប​ UEFA Champions League នៅ​រដូវកាល​ក្រោយ​បាន​ឡើយ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;