"អំពើព្រៃផ្សៃក្នុងរបបខ្មែរក្រហម" គឺជាប្រធានរឿងរបស់កាសែត២នៅព្រឹកនេះ
- 2018-05-21 03:13:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"អំពើព្រៃផ្សៃក្នុងរបបខ្មែរក្រហម" គឺជាប្រធានរឿងរបស់កាសែត២នៅព្រឹកនេះ
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃចន្ទទី ២១ ឧសភានេះ ក្រៅពីរាយការណ៍ពីបច្ចុប្បន្នភាពសង្គម និងនយោបាយ ក៏កាសែតធំៗ២ ចាប់អារម្មណ៍ជាពិសេសចំពោះ រឿងរ៉ាវដែលបានកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៖
- “ទិវាជាតិនៃការចងចាំ" រំព្ញកពីការសម្លាប់យ៉ាងព្រៃផ្សៃនៅក្នុងរបបខ្មែរក្រហម៖ ទិវានេះ ប្រារព្ធធ្វើឡើងនៅ វាលពិឃាតជើងឯក ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីម្សិលមិញ។ មនុស្សប្រមាណ ២ពាន់នាក់ បានចូលរួម។ ក្រៅពីការធ្វើពិធីសាសនា ដើម្បីគោរពវិញ្ញាណក្ខ័ន្ធអ្នកដែលបានស្លាប់បាត់បង់ជីវិត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក៏មានដែរការសម្តែងឈុតឆាក អំពីការប្រព្រិត្តដ៏ឃោរឃៅរបស់ពួកខ្មែរក្រហមក្នុងរបស់មួយនេះ។
- ការភ្ញាប់ប្រព័ន្ធទូរគមនាគមន៍ (Internet) តម្រូវឱ្យឆ្លងកាត់តាមបណ្តាញរដ្ឋ
- សមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមានសាធារណជន ពីហានិភ័យនៃកំចីក្រៅផ្លូវការ
- ឃ្លាំងស្តុក និង ឡសម្ងួតចំនួន៣ នឹងដាក់ឱ្យដំណើរការនៅរដូវប្រមូលផល ក្នុងឆ្នាំនេះ
- វិសាខា ត្រៀមពង្រីកគោលដៅឆ្ពោះទៅរកជើងឯក ក្រោយឈ្នះក្រុមទ័ព
- "ទិវានៃការចងចាំ" មនុស្សរាប់ពាន់នាក់ ប្រមូលផ្តុំគ្នាគោរពវិញ្ញាណក្ខ័ន្ធអ្នកដែលបានស្លាប់បាត់បង់ជីវិត ក្រោមរបបខ្មែរក្រហម - រដ្ឋមន្ត្រីបន្ទោសការជីករករ៉ែ ដែលបណ្តាលឱ្យមានអ្នកពុលស្លាប់នៅខេត្តក្រចេះ
- ការឃុំខ្លួនបុគ្គលិកវិទ្យុអាស៊ីសេរី ត្រូវបានពន្យារ
- ជម្លោះដីធ្លីនៅខេត្តកោះកុង បន្តអូសបន្លាយ៖ ប៉ុន្មានសប្តាហ៍ បន្ទាប់ពីជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយត្រូវបានដោះស្រាយ លោក រដ្ឋមន្ត្រី ថានឹងសើរើឡើងវិញនូវករណីជម្លោះដីធ្លីបន្ថែមទៀត
- គណបក្សកើនរាល់ថ្ងៃ៖ ត្រឹមថ្ងៃ២០ ឧសភា គ.ជ.ប ទទួលស្គាល់គណបក្ស១៥ ក្នុងចំណោម២០
- បង្គោលព្រំដែនកម្ពុជា-វៀតណាម បោះបាន៨៤%ហើយ
- យុវតួសម្តែងភាពយន្តមិនល្បី បែរជាល្បីកប់រឿងរៀបការ
- ពុទ្ធោ! … ទារកដ៏កម្សត់ ម្តាយជាកម្មការិនីរោងចក្រ បង្កើតកូនចោលក្នុងបង្គន់
- អ្នកនាំពាក្យ CPP ៖ នាវាកម្ពុជាចេញដំណើរហើយ មិនអាចឱ្យវិលត្រឡប់ថយក្រោយបាននោះទេ
- ឆ្កែខាំមិនលើកគ្នាខាំឆ្កែ បែរជាកាប់ម្ចាស់ឆ្កែដល់ក្នុងផ្ទះ
ទំព័រមុខរបស់សារព័ត៌មានខ្មែរ នឹងមានផ្សាយជូនរៀងរាល់ព្រឹក ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ