រដ្ឋមន្រ្ដី ២៧ ក្រសួង ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្រ្ដ ខណៈ​រដ្ឋមន្រ្ដី ២ក្រសួង​ទៀត មិនឈរ​ឈ្មោះ

  • 2018-05-21 08:02:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្ដី នៃ​​ក្រសួង​ទាំង ២៩ សុទ្ធ​តែ​មាន​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្រ្ដរបស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាល​ទី៦ ឆ្នាំ២០១៨ នេះ។ ខ្លីៗ សូម​បង្ហាញ​ជូន​ប្រិយមិត្ត ដូច​ខាងក្រោម៖

១. លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្ដីប្រចាំការ រដ្ឋមន្រ្ដីស្ដីទីទទួល​​បន្ទុកទីស្ដីការ​​គណៈរដ្ឋមន្រ្ដី៖ បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី១ មណ្ឌល​ខេត្ត​តាកែវ

២. សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ៖ បេក្ខជន​ពេញសិទ្ធិ លេខរៀង​ទី១ មណ្ឌល​ខេត្ត​បាត់ដំបង

៣. សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិ៖ បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី១ មណ្ឌល​ខេត្ត​សៀមរាប

៤. លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​៖ បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី១ មណ្ឌល​ខេត្ត​ស្វាយរៀង

៥. សម្ដេច គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីព្រះបរមរាជវាំង៖ បេក្ខជន​ពេញ​សិទ្ធិ លេខ​រៀង​ទី១ មណ្ឌល​ខេត្ត​កំពង់ឆ្នាំង

៦. លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន៖ បេក្ខជន​ពេញសិទ្ធិ លេខរៀងទី៦ មណ្ឌល​ខេត្ត​កណ្ដាល

៧. លោក ចម ប្រសិទ្ធ រដ្ឋមន្រ្ដីក្រសួងសិប្បកម្ម និងឧស្សាហកម្ម៖ បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី១ មណ្ឌល​ខេត្ត​កែប

៨. លោក ជា សុផារ៉ា ទេស​រដ្ឋ​មន្រី្ត រដ្ឋ​មន្រ្តី​ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូប​នីយ​កម្ម និង​សំណង់៖ បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី២ មណ្ឌល​ខេត្ត​ត្បូងឃ្មុំ

៩. លោក ឆាយ ថន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងផែនការ៖ បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី១ មណ្ឌល​ខេត្ត​កំពង់ស្ពឺ

១០. លោក អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី៤ មណ្ឌល​ខេត្ត​កណ្ដាល

១១. លោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ៖ បេក្ខជន​ពេញសិទ្ធិ​ លេខ​រៀង​ទី៣ មណ្ឌល​ខេត្ត​កណ្ដាល

១២. លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងធម្មការ និងសាសនា

១៣. លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា៖ បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី៤ មណ្ឌល​ខេត្ត​កំពង់ចាម

១៤. លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ បេក្ខជន​ពេញសិទ្ធិ​ លេខ​រៀង​ទី៣ មណ្ឌល​ខេត្ត​កំពង់ចាម

១៥. លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៖ បេក្ខជន​ពេញសិទ្ធិ​ លេខរៀង​ទី៦ មណ្ឌល​ខេត្ត​កំពង់ចាម

១៦. លោក ថោង ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍៖ បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី២ មណ្ឌល​ខេត្ត​កំពង់ធំ

១៧. លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម៖ បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី៥ មណ្ឌល​ខេត្ត​កណ្ដាល

១៨. លោក សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន៖ បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី៤ មណ្ឌល​ខេត្ត​ត្បូងឃ្មុំ

១៩. លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៖ បេក្ខជន​ពេញសិទ្ធិ លេខរៀង​ទី៥ មណ្ឌល​ខេត្ត​កំពង់ចាម

២០. លោក ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល៖ បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី១ មណ្ឌល​ខេត្ត​ពោធិ៍សាត់

២១. លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល៖ បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី៣ មណ្ឌល​រាជធានី​ភ្នំពេញ

២២. លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៖ បេក្ខជន​ពេញសិទ្ធិ លេខរៀង​ទី៥ មណ្ឌល​ខេត្ត​បាត់ដំបង

២៣. លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៖ បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី៣ មណ្ឌល​ខេត្ត​កំពង់ឆ្នាំង

២៤. លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្ប:

២៥. លោក អ៊ិត សំហេង រដ្ឋមន្រ្តីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖ បេក្ខជន​ពេញសិទ្ធិ​ លេខ​រៀង​ទី២ មណ្ឌល​រាជធានី​ភ្នំពេញ

២៦. លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ៖ បេក្ខជន​ពេញសិទ្ធិ លេខ​រៀងទី២ មណ្ឌល​ខេត្ត​កំពង់ឆ្នាំង

២៧. លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ៖ បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី១ មណ្ឌល​ខេត្ត​ក្រចេះ

២៨. លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី៖ បេក្ខជនពេញសិទ្ធិ លេខ​រៀង​ទី៤ មណ្ឌល​រាជធានី​ភ្នំពេញ

២៩. លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៖ បេក្ខជន​ពេញសិទ្ធិ លេខ​រៀង​ទី៣ មណ្ឌល​ខេត្ត​ត្បូងឃ្មុំ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;