"ករណីពុលស្លាប់នៅខេត្តក្រចេះ" រស្មីកម្ពុជាផ្តល់ចម្លើយថ្មីមួយ ខុសពីមុន
- 2018-05-22 04:49:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"ករណីពុលស្លាប់នៅខេត្តក្រចេះ" រស្មីកម្ពុជាផ្តល់ចម្លើយថ្មីមួយ ខុសពីមុន
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃអង្គារទី ២២ ឧសភានេះ នៅលើទំព័រមុខរបស់កាសែតធំៗចំនួន៤ មានចុះផ្សាយរឿងរ៉ាវទាក់ទងនឹង នយោបាយ និងសង្គម នៅកម្ពុជា ។ ដោយឡែក កាសែតរស្មីកម្ពុជា ឡើងទំព័រមុខរបស់ខ្លួនដោយចំណងជើងធំៗ ជុំវិញករណីពុលស្លាប់នៅខេត្តក្រចេះ៖
- រដ្ឋមន្ត្រីក្រសួងរ៉ែ៖ ករណីពុលស្លាប់នៅខេត្តក្រចេះ មិនមែនមកពីសារធាតុស្យានីត នោះទេ។ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ ថា អ្នកពុលស្លាប់នៅក្រចេះ គឺបណ្តាលមកពីថ្នាំពុល សម្លាប់សត្វល្អិតបាញ់សម្លាប់ស្មៅ។ លោកថា ក្រសួងបរិស្ថានជាអ្នក យកសំណាកជនរងគ្រោះទៅធ្វើវិភាគនៅប្រទេសសិង្ហបុរី។ ហើយ លទ្ធផលនៃការធ្វើពិសោធសំណាកនោះ រកមិនឃើញសារធាតុស្យានីត នោះទេ។
- កម្ពុជានឹងប្រារព្ធពិធីដ៏ធំ សម្រាប់ខួប២០ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា
- ក្រសួងគ្រោងបង្កើតផលិតផលទេសចរណ៍ថ្មីមួយទៀត ដាក់ឈ្មោះថា "រមណីយដ្ឋាននាគរាជ"
- សមាគមពាណិជ្ជកម្មចិនប៉េកាំង មានវត្តមាននៅកម្ពុជា
- ករណីជួញដូរគ្រឿងញៀនជិត៤គីឡូក្រាមៈ បញ្ជូនមនុស្សបីនាក់ មកតុលាការ
- បំផ្ទុះគ្រាប់បែកនៅក្នុងផ្ទះនៅកំពង់ត្រាច អាចមិនមែនគោលដៅសម្លាប់ម្ចាស់ទេ
- មន្ត្រីៈ ក្រុមហ៊ុនថ្នាំជក់មួយចំនួន ហាក់គ្មានឆន្ទៈ ក្នុងការបោះពុម្ពសារព្រមានសុខភាពជារូបភាព
- វាចារអ្នកកាច់ចង្កូត៖ ៣៣ឆ្នាំហើយ មិនទាន់ធ្វើឱ្យមនុស្សណាម្នាក់
- បង្រ្កាបទីតាំងផលិតថ្នាំសម្លាប់សត្វល្អិតនិងជីកសិកម្ម មន្ត្រីជំនាញឱ្យដឹងថា ថ្នាំនេះប៉ះពាល់សុខភាពខ្លាំង
- ផ្សារចោរ ទោះបី "បាត់ចោរ" នៅតែហៅ "ផ្សារចោរ" ដដែល
- បេឡាជាតិរបបសន្តិសុខសង្គម ប្រកាសប្តឹងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា
- គ្រោះធម្មជាតិកាន់តែអាក្រក់ រន្ទះសម្លាប់មនុស្សរាល់ថ្ងៃ ជាមហន្តរាយគួរឱ្យខ្លាច
- បក្សនយោបាយ១៦ ត្រូវបាន គ.ជ.ប ទទួលស្គាល់ជាផ្លូវការ
- សម្តេចតេជោនាយករដ្ឋមន្ត្រី ដាក់បទបញ្ជាឱ្យអាជ្ញាធរមូលដ្ឋានបង្កលក្ខណៈងាយស្រួលដល់គ្រប់បក្សនយោបាយ ក្នុងយុទ្ធនាការបោះឆ្នោត
- លោក រ៉ុង ឈុន រងការប្តឹងទៀតហើយ ដោយសារចោទ ប.ស.ស ថាគេចវេស មិនទទួលខុសត្រូវចំពោះកម្មករ ដែលជួបគ្រោះថ្នាក់
- សម្តេចតេជោ ហ៊ុន សែន ត្រូវបានវេទិកានយោបាយអាស៊ី-អឺរ៉ុប ប្រកាសទទួលស្គាល់ជា ប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី
- ក្មេងប្រុសពីរនាក់បងប្អូន រត់ចេញពីភូមិគ្រឹះអ្នកធំម្នាក់ សុំឱ្យអាជ្ញាធរជួយពួកគេ
- គោក្របីប្រជាពលរដ្ឋនៅស្រុកសៀមប៉ាង កើតជំងឺឆ្លងស្លាប់ជាបន្តបន្ទាប់
- មេដឹកនាំបក្សនយោបាយ ដែលចូលរួមប្រកួតការបោះឆ្នោត ៖ គ.ជ.ប បានទទួលស្គាល់ជាផ្លូវការនូវបក្សនយោបាយជិត២០ ដែលនឹងត្រូវចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ នាខែកក្កដា
- ការកសាងទំនប់វារីអគ្គិសនីថ្មី២ទៀត កំពុងស្ថិតក្នុងដំណាក់កាលចរចារ
- បុរសចំណាស់ម្នាក់ ត្រូវបានចោទប្រកាន់ពីបទមើលងាយព្រះមហាក្សត្រ
- នគរបាលនឹងស៊ើបអង្កេតករណីទំនាស់មួយដែលបែកធ្លាយតាមវីឌីអូ
- បក្សប្រជាជនដាក់មន្ត្រីយោធា និង នគរបាលជាន់ខ្ពស់ឱ្យឈរឈ្មោះ ជាបេក្ខជនតំណាងរាស្ត្រ
- កម្ពុជាជំរុញ ឥណ្ឌា និង CLMV ឱ្យសហការណ៍ពង្រឹងសេដ្ឋកិច្ច និង ពាណិជ្ជកម្ម
- សូហ្វវែរថ្មី ដើម្បីជំរុញវិស័យទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា
ទំព័រមុខរបស់សារព័ត៌មានខ្មែរ នឹងមានផ្សាយជូនរៀងរាល់ព្រឹក ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ