"ករណីពុលស្លាប់នៅខេត្តក្រចេះ ការបោះឆ្នោត និង ការអភិវឌ្ឍធនធានមនុស្ស " ឡើងទំព័រមុខនៅព្រឹកនេះ
- 2018-05-23 03:31:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"ករណីពុលស្លាប់នៅខេត្តក្រចេះ ការបោះឆ្នោត និង ការអភិវឌ្ឍធនធានមនុស្ស " ឡើងទំព័រមុខនៅព្រឹកនេះ
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃពុធទី ២៣ ឧសភានេះ កាសែតធំៗសុទ្ធតែបានចុះផ្សាយព័ត៌មានទាក់ទងនឹង នយោបាយ និងសង្គម នៅកម្ពុជា ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់គឺ ករណីពុលស្លាប់នៅខេត្តក្រចេះ ការបោះឆ្នោត និង ការអភិវឌ្ឍធនធានមនុស្ស ជាប្រធានរឿងសំខាន់៖
- "ការពិភាក្សាលើករណីពុលមួយ" រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង រដ្ឋមន្ត្រីក្រសួងរ៉ែឆ្លើយឆ្លងគ្នាលើករណីពុលស្លាប់នៅខេត្តក្រចេះ ដែលសម្លាប់អ្នកភូមិ១៣នាក់ ៖ រដ្ឋមន្ត្រីក្រសួងរ៉ែថា អ្នកភូមិដែលពុលស្លាប់ គឺមិនមែនដោយសារសារធាតុស្យានីដនោះទេ គឺមកពីថ្នាំបាញ់ស្មៅ។ ឯរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ថាមកពីសារធាតុស្យានីដ ដែលបង្កឡើងដោយការរុករករ៉ែមាស។
- "៨០ ០០០ នាក់ នៅមិនទាន់មានឯកសារច្បាប់" ពលកររាប់ពាន់នាក់ នៅប្រទេសថៃ នៅមិនទាន់មានឯកសារស្របច្បាប់នៅឡើយទេ ខណៈដែលកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី ៣០ មិថុនា ខិតជិតមកដល់
-ឡាន ទ្រុងសុវត្ថិភាពត្រូវបានប្រគល់ឱ្យសមាគមក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តសម្តេចតេជោ និង ស.ស.យ.ក ដើម្បីដឹកកម្មកររោងចក្រកាត់ដេរ
- មន្ត្រី២នាក់ទទួលមរណភាពដោយគ្រោះថ្នាក់រថយន្ត
- កុមារយ៉ាងតិច ២៤០នាក់ត្រូវបានរកឃើញ ធ្វើការតាមសហគ្រាស ។ នេះបើតាមការថ្លែងកាលពីម្សិលមិញរបស់ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ កុមារភាគច្រើនដែលគេរកឃើញ គឺធ្វើការនៅក្នុងសិប្បកម្មឡឥដ្ឋ។
- មន្ត្រីនិយាយផ្សេងគ្នា ករណីពុលស្លាប់នៅខេត្តក្រចេះ
- ពលរដ្ឋចាប់ផ្តើមត្អូញត្អែរពីតម្លៃប្រេងសាំង ដែលនៅបន្តកើនឡើង
- លោក ហ៊ុន សែន ការពារបក្សដែលចូលរួមបោះឆ្នោត ខណៈមានការរិះគន់
- ព្រះរាជាណាចក្រកម្ពុជា កំពុងឆ្ពោះទៅរកវិស័យបច្ចេកវិទ្យា តភ្ញាប់អ៊ីនធឺណិត
- ការបណ្តុះបណ្តាលធនធានមនុស្ស នៅតែជាអាទិភាពខ្ពស់បំផុត សម្រាប់រាជរដ្ឋាភិបាលថ្មី ។ នេះជាប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីពេលម្សិលមិញ ក្នុងឱកាសចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្ត្រសេដ្ឋកិច្ច។ សម្តេចថា នេះជាអាទិភាពទី១ ក្នុងចំណោមអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។
- គ.ជ.ប សម្រេចទទួលស្គាល់ ការចុះបញ្ជីគណបក្សឆន្ទៈខ្មែរ និង គណបក្សខ្មែរសាធារណរដ្ឋ
- ជប៉ុនផ្តល់ហិរញ្ញប្បទានជាងបីលានដុល្លារ សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស
- មន្ត្រីជាន់ខ្ពស់ធនាគារជុំរុញឱ្យពង្រឹង និង អភិវឌ្ឍសមត្ថភាពមន្ត្រីរដ្ឋផ្នែកធនាគារ
- កុំស្មានបងភ្លេចៈ ខ្មែរបាត់បង់តន្រ្តីរ៉ក់ បានឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រកម្ពុជាដល់ជនបរទេស
- មន្ត្រីប៉ូលិសប៉ុស្តិ៍ទះកំផ្លៀងស្ត្រីជិះម៉ូតូបញ្ច្រាសទិស ត្រូវបានផ្អាកការងារបណ្តោះអាសន្ន
- សម្តេចនាយករដ្ឋមន្ត្រី៖ ដើម្បីអភិវឌ្ឍប្រទេសមួយ ចាំបាច់ត្រូវពឹងលើសមត្ថភាពធនធានមនុស្ស និង សមត្ថភាពស្ថាប័ន
- អ្នកនាំពាក្យ CPP ៖ មន្ត្រីជាន់ខ្ពស់ណាក៏ដោយ នៅពេលដាក់ពាក្យជាបេក្ខជនតំណាងរាស្ត្រ ចាំបាច់ត្រូវដាក់ពាក្យឈប់ពិសេស
- ពីថ្ងៃទី ២០ ដល់ ៣០ ឧសភា បើកលំហាត់បាញ់គ្រាប់ពិត "ហនុមានមាស២០១៨" នៅស្រុកជុំគិរី ខេត្តកំពត
- ឃាត់ខ្លួនម្ចាស់ហាង ម៉ាស្សាកោសជប់ រកស៊ីបន្លំលួចលុយភ្ញៀវអស់៦០០ដុល្លារ ដោយដូរដាក់លុយសែនខ្មោចជំនួសវិញ
- កម្ពុជាបានផ្តល់ភាពស្របច្បាប់ ជូនកម្មករខ្មែរធ្វើការនៅប្រទេសថៃ ជិត១លាននាក់ហើយ
- "ឆ្ពោះទៅបោះឆ្នោត" គ្មានបក្សនយោបាយណា ឬ ជនណាយកកម្ពុជា ធ្វើជាចំណាត់ខ្មាំងបានឡើយ ។ នេះជាការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រីកាលពីម្សិលមិញ តបទៅនឹងលោក សម រង្ស៊ី ដែលរិះគន់បក្សនយោបាយតូចៗ ថាជាបក្សអាយ៉ង និង ជាបក្សដែលបង្កើតឡើងដោយនាយករដ្ឋមន្ត្រី។ សម្តេចថា ការលើកឡើងនេះ ជាការមើលងាយចំពោះបក្សនយោបាយ ដែលបង្កើតថ្មី។
- ឱ! គ្រោះធម្មជាតិអើយ... មួយប៉ប្រិចភ្នែក ប្រល័យគោមួយហ្វូង
- កក្រើកហ្វេសប៊ុក រឿងបាតដៃរន្ទះព្រះយូឡាយ នគរបាលម្នាក់ត្រូវបានផ្អាកការងារបណ្តោះអាសន្ន
- បង្ក្រាបការជួញដូរស្រីក្រមុំ នាំទៅរៀបការនៅស្រុកចិន ចាប់ខ្លួនមេខ្យល់ប្រុសស្រី
- សោកនាដកម្មលើផ្លូវជាតិលេខ៤ គ្រាន់តែឃើញក៏ញាក់សាច់ដែរ
- លោករដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល ច្រានចោលការនិយាយថា មានសារធាតុស្យានីត បំពុលអ្នកស្រុក
ទំព័រមុខរបស់សារព័ត៌មានខ្មែរ នឹងមានផ្សាយជូនរៀងរាល់ព្រឹក ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ