បទ​ចម្រៀង​ផ្លូវការ​សម្រាប់ World Cup 2018 ចេញ​ជាង​១ថ្ងៃ​​មាន View រាប់​លាន​ដង

  • 2018-05-26 04:12:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មិន​ដល់​រយៈ​ពេល ១​ខែ​ទៀត​នោះទេ ​ព្រឹត្តិការណ៍ FIFA World Cup 2018 ដែល​រៀបចំ​នៅ​ប្រទេស​រុស្ស៊ី នឹង​ឈាន​ចូល​មក​ដល់។ ជាមួយ​គ្នា​នេះ បទ​ចម្រៀង​ផ្លូវការ​មួយ​របស់​ព្រឹត្តិការណ៍​នេះ ក៏​ត្រូវ​បាន​បញ្ចេញ​កាលពី​ថ្ងៃ​ទី២៤​ឧសភា​ផងដែរ ដោយ​មាន​ចំណង​ជើង​ថា "Live It Up”។ គិតត្រឹម​ព្រឹក​ថ្ងៃ​ទី២៦​ឧសភា បទ​ដដែល​មាន​អ្នក​ចុច​មើល ជិត​៤លាន​ដង​ហើយ។

Live It Up ត្រូវ​បាន​ច្រៀង​ដោយ​តារា​សម្ដែង​និង​ចម្រៀង​ល្បី Will Smith, តារា​ចម្រៀង Nicky Jam និង Era Istrefi ​។

Will Smith (រូបថត៖ Reuters)
បទ​ខាង​លើ ត្រូវ​បាន​ផលិត​ដោយ​លោក Diplo បន្ទាប់ពី​បទ​របស់ World Cup ពី​មុនៗ ដែល​ច្រៀង​ដោយ Pitbull, R. Kelly និង Ricky Martin ហើយ​គេ​រំពឹង​ថា តារា​ចម្រៀង​ទាំង​នេះ ក៏នឹង​ត្រូវ​ឡើង​សម្ដែង​លើ​ឆាក ​ក្នុង​ពិធី​បើក World Cup នៅ​កីឡដ្ឋាន Luzhniki នា​ក្រុង​មូស្គូ នៅ​ថ្ងៃ​ទី១៥ ខែ​មិថុនា ខាងមុខ​នេះ​។

ស្ដាប់​បទ "Liver It Up” នៅ​ខាងក្រោម

ប្រភព៖ RT ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;