ឃួន ឡា​បូរ៉ាវី ផ្លាស់​ទៅ​កាន់​ទ្រនំ​ថ្មី​ នៅ​លីគ​ថៃ​ហើយ​

  • 2018-05-30 08:24:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធាន​ក្លឹប​បឹង​កេត ឃួន ឡាបូរ៉ាវី បាន​ឈាន​ដល់​ការ​ព្រមព្រៀង​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ដើម្បី​ចូលរួម​ជាមួយ​ក្លឹប Surat Thani FC នៅ​លីគ​បាល់ទាត់​លំដាប់​ទី៣ ប្រទេស​ថៃ សម្រាប់​ជុំទី២​នៃ​រដូវ​កាល​២០១៨។ នេះ​ការ​ជា​ចុះ​ផ្សាយ​របស់​គណៈ​កម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា ​នា​ថ្ងៃ​ទី​៣០​ ខែ​ឧសភា​ ​ឆ្នាំ២០១៨​។

ឃួន ឡាបូរ៉ាវី ពេលលេងឲ្យក្លឹបបឹងកេត នាពេលកន្លងទៅ
តារា​ជើងចាស់​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា អះអាង​ថា ក្លឹប Surat Thani FC បាន​ធានា​កៅអី​ជម្រើស​១១នាក់​ដំបូង​សម្រាប់​គេ​​ ហើយ​គ្រូ​បង្វឹក​របស់​ក្លឹប​ថៃ​មួយ​នេះ គឺ​លោក Monthien Morrakot ​ចង់​ឲ្យ​ខ្លួន ចូល​លេង​ប្រកួត​ដំបូង​នៅ​ថ្ងៃ​ទី៩​ខែ​មិថុនា។

សួម​បញ្ជាក់​ថា ឃួន ឡាបូរ៉ាវី ដែល​បាន​ទៅ​ធ្វើ​តេស្ត​នៅ​ក្លឹប​នៃ​លីគ​កំពូល​ថៃ Ratchaburi Mitr Phol ម្ដង​កាលពី​ខែ​មេសា​កន្លង​ទៅ ធ្លាប់​ជា​ម្ចាស់​ស្បែក​ជើង​មាស លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០១៣ និង​ស្បែកជើង​មាស​ពានរង្វាន់​ Hun Sen Cup រដូវ​កាល​ ២០១១, ២០១២, ២០១៤ និង ២០១៧៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;