លោក ញឹក ប៊ុនឆៃ នឹងទទួលបានតំណែងប្រធានគណបក្សខ្មែររួបរួមជាតិវិញ
- 2018-05-30 09:57:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក ញឹក ប៊ុនឆៃ នឹងទទួលបានតំណែងប្រធានគណបក្សខ្មែររួបរួមជាតិវិញ
ចន្លោះមិនឃើញ
គណបក្សខ្មែររួបរួមជាតិ នឹងធ្វើសមាជប្រគល់តំណែងប្រធានគណបក្សជូនលោក ញឹក ប៊ុនឆៃ វិញ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ នៅផ្ទះលោកញឹក ប៊ុនឆៃ ក្នុងខណ្ឌជ្រោយចង្វារ។ នេះបើតាមការបញ្ជាក់របស់លោក សឹង្ហ គីរី ប្រធានគណបក្សខ្មែររួបរួមជាតិ ថ្លែងប្រាប់ខ្លីៗ នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ។
សូមជម្រាបថា ការសម្រេចប្រគល់តំណែងនេះ គឺបន្ទាប់ពីលោក ញឹក ប៊ុនឆៃ ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។
លោក សឹង្ហ គីរី ត្រូវបានជ្រើសរើសឱ្យធ្វើជាប្រធានថ្មីជំនួសលោក ញឹក ប៊ុនឆៃ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ក្រោយពេលលោក ញឹក ប៊ុនឆៃ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងករណីកែច្នៃគ្រឿងញៀន និងផលិតគ្រឿងញៀនកាលពីឆ្នាំ២០០៧ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕