បេក្ខជនតំណាងរាស្រ្ដពេញសិទ្ធិរបស់ CPP ដែលមានវ័យចំណាស់ជាងគេទាំង ១០រូប
- 2018-05-31 06:48:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បេក្ខជនតំណាងរាស្រ្ដពេញសិទ្ធិរបស់ CPP ដែលមានវ័យចំណាស់ជាងគេទាំង ១០រូប
ចន្លោះមិនឃើញ
គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ អាណត្តិទី៦ ឆ្នាំ២០១៨ នៅទូទាំង ២៥ រាជធានី-ខេត្ត ដោយមានបេក្ខជនសរុប ២៧១រូប ក្នុងនោះបេក្ខជនពេញសិទ្ធិ ១២៥រូប និងបេក្ខជនបម្រុង ១៤៦រូប។ ក្នុងចំណោមបេក្ខជនពេញសិទ្ធិទាំង ១២៥ រូបនោះ គឺមានទាំងយុវជនដែលមានវ័យក្រោម ៤០ឆ្នាំ និងឥស្សរជនរបស់គណបក្ស ដែលមានវ័យចំណាស់ជាច្រើនរូបផងដែរ។
ខ្លីៗ សូមបង្ហាញជូនប្រិយមិត្តនូវបេក្ខជនតំណាងរាស្រ្ដពេញសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា ដែលមានវ័យចំណាស់ជាងគេ ទាំង១០រូប ដូចខាងក្រោម៖
១- សម្ដេច ហេង សំរិន អាយុ ៨៤ឆ្នាំ (លេខរៀងទី១ មណ្ឌលខេត្តត្បូងឃ្មុំ)
២- សម្ដេច គង់ សំអុល អាយុ ៨២ឆ្នាំ (លេខរៀងទី១ មណ្ឌលខេត្តកំពង់ឆ្នាំង)
៣- លោក ប៉ែន បញ្ញា អាយុ ៧៧ឆ្នាំ (លេខរៀងទី២ មណ្ឌលខេត្តព្រៃវែង)
៤. លោក ហ៊ូ ស្រ៊ី អាយុ ៧៦ឆ្នាំ (លេខរៀងទី៦ មណ្ឌលរាជធានីភ្នំពេញ)
៥. លោក ពេជ្រ គឹមស្រ៊ាង អាយុ ៧៦ឆ្នាំ (លេខរៀងទី ១១ មណ្ឌលរាជធានីភ្នំពេញ)
៦. លោក ងួន ញ៉ិល អាយុ ៧៦ឆ្នាំ (លេខរៀងទី១ មណ្ឌលខេត្តកំពង់ធំ)
៧. លោក មុំម ស៊ីបុន អាយុ ៧៤ឆ្នាំ (លេខរៀងទី៥ មណ្ឌលខេត្តព្រៃវែង)
៨. លោក ពេជ្រ ប៊ុនធិន (ខែ១០ ឆ្នាំ១៩៤៤) អាយុ ៧៤ឆ្នាំ (លេខរៀងទី១ មណ្ឌលខេត្តក្រចេះ)
៩. លោក ប៉ាល់ សំអឿន អាយុ ៧៣ឆ្នាំ (លេខរៀងទី៣ មណ្ឌលខេត្តបន្ទាយមានជ័យ)
១០. សម្ដេច ទៀ បាញ់ អាយុ ៧៣ឆ្នាំ (លេខរៀងទី១ មណ្ឌលខេត្តសៀមរាប)
ចុចអានអត្ថបទទាក់ទង៖
បេក្ខជនតំណាងរាស្រ្ដ CPP មានយុវជនអាយុខ្ទង់ ៣០ឆ្នាំ និងក្រោម ៣០ឆ្នាំ ចំនួន ២០នាក់
រដ្ឋមន្រ្ដី ២៧ ក្រសួង ឈរឈ្មោះជាបេក្ខជនតំណាងរាស្រ្ដ ខណៈរដ្ឋមន្រ្ដី ២ក្រសួងទៀត មិនឈរឈ្មោះ