សាលាតិចណូ ប្រកាសផ្ដល់អាហារូបករណ៍ចំនួន ៣០កន្លែង
- 2018-06-01 00:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលាតិចណូ ប្រកាសផ្ដល់អាហារូបករណ៍ចំនួន ៣០កន្លែង
ចន្លោះមិនឃើញ
យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើឯកទេស Urban Water & Sanitation Engineering ចំនួន៣០កន្លែង។
អាហារូបករណ៍នេះ នឹងផ្ដល់ជូនសម្រាប់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន ២០កន្លែង និងនិស្សិតមកពីសកលវិទ្យាល័យផ្សេងៗទៀតចំនួន ១០កន្លែង។ ការចាប់ទទួលពាក្យធ្វើឡើងចាប់ពីថ្ងៃនេះតទៅរហូតដល់ខែសីហា ឆ្នាំ២០១៨ខាងមុខ។ អត្ថប្រយោជន៍ដែលនឹងទទួលបានមានដូចជា ថ្លៃសិក្សា ប្រាក់ប្រចាំខែ២៥០ដុល្លារ ការចុះកម្មសិក្សានៅសហភាពអឺរ៉ុប ជប៉ុន និងបណ្ដាប្រទេសអាស៊ាន មូលនិធិស្រាវជ្រាវពីនិក្ខេបបទ និងថ្លៃសៀវភៅ ជាដើម៕