ប៉េអឹម​លើ​ផ្ទៃ​ប្រទេស ចុះ​បង្រ្កាប​ទីតាំង​​ជីក​រ៉ែ​ខុសច្បាប់​ ៤​កន្លែង នៅ​បាត់ដំប​ង

  • 2018-06-03 23:47:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នកនាំពាក្យ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី បាន​ឲ្យ​ដឹងថា​ កាល​ពី​​ថ្ងៃ​សុក្រ ​ទី​១ ​ខែមិថុនា​​កន្លងទៅ​ កម្លាំង​​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រ​ទេស ​បាន​​សហការ​​ជាមួយ​​ក្រសួង​​រ៉ែ​ និង​ថាមពល​ ​ក្រសួង​បរិស្ថាន ​រួមទាំង​​កម្លាំង​​គណៈ​បញ្ជាកា​រ​​ឯកភាព​ខេត្ត​បាត់ដំបង ចុះ​បង្ក្រាប​​ទីតាំង​ជីក​រ៉ែ​​ខុស​ច្បាប់​ ​ចំនួន ៤​កន្លែង នៅ​​ក្នុង​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង។​

ការ​បង្រ្កាប​នេះ ធ្វើ​ឡើង​ក្រោម​​ការ​ដឹកនាំ​ និង​បញ្ជា​​របស់​​លោក​នាយ​ឧ​ត្ត​ម​សេនីយ៍​ សៅ​ សុខា​ អគ្គមេ​បញ្ជាការ​​​រង​​កង​​យោធពលខេមរភូមិន្ទ​ មេបញ្ជាការ​​កងរាជ​អាវុធហត្ថ​​លើ​​ផ្ទៃ​ប្រទេស និង​ជា​​ប្រធាន​​គណៈ​កម្មការ​ជាតិ​​ដើម្បី​​ទប់ស្កាត់ និង​​បង្ក្រាប​​បទល្មើស​ធនធាន​​ធម្មជាតិ។

យ៉ាងណាក្ដី លោក​ អេង ហ៊ី ពុំ​បាន​បញ្ជាក់​​ព័ត៌មាន​​លំអិត​​អំពី​​​ការបង្ក្រាប​នេះ​​ទេ ដោយ​ត្រូវ​​រង់ចាំ​​នីតិវិធី​​នៃ​អ្នក​ជំនាញ​​សិន​។​ ព័ត៌មាន​បន្ថែម នឹង​ផ្សាយ​ជូន​ប្រិយមិត្ត​នា​ពេល​បន្ទាប់​ទៀត៕

ប្រភព៖ រស្មីកម្ពុជា ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;