Apple យល់ព្រមធ្វើបច្ចុប្បន្នភាពឲ្យ Telegram ដោយសារមូលហេតុនេះ
- 2018-06-04 04:07:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple យល់ព្រមធ្វើបច្ចុប្បន្នភាពឲ្យ Telegram ដោយសារមូលហេតុនេះ
ចន្លោះមិនឃើញ
ក្រុមហ៊ុនអាមេរិក Apple បានយល់ព្រមក្នុងការចេញកំណែ Update ឲ្យកម្មវិធី Telegram កាលពីសប្ដាហ៍មុន បន្ទាប់ពីរុស្ស៊ីបានជំរុញឲ្យលុបចោល Telegram ចេញពីក្នុង App Storeទូទាំង ពិភពលោក។ Telegram មិនត្រូវបានធ្វើកំណែ Update ចាប់តាំងពីខែមេសាមកម្ល៉េះ។
គួរជម្រាបថា រុស្ស៊ីធ្លាបស្នើទៅ Apple និង Google ដើម្បីលុប Telegram ពី Store របស់ក្រុមហ៊ុននីមួយៗ។ ថ្មីៗនេះ រុស្ស៊ីបានស្នើទៅកាន់ Apple ម្ដងទៀត ដោយគំរាមថា ប្រសិនបើ Apple មិនធ្វើតាមការស្នើរបស់ខ្លួនទេនោះ រដ្ឋាភិបាលរុស្ស៊ីនឹងបិទ App Store ទាំងស្រុងនៅប្រទេសរុស្ស៊ី៕