រកឃើញជើងឯកបាល់ទាត់កីឡាជាតិលើកទី២ ហើយ
- 2018-06-04 04:50:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រកឃើញជើងឯកបាល់ទាត់កីឡាជាតិលើកទី២ ហើយ
ចន្លោះមិនឃើញ
ក្រុមយុវជនខេត្តស្វាយរៀង បានយកឈ្នះក្រុមយុវជនខេត្តបន្ទាយមានជ័យ ២-១ កាលពីម្សិលមិញ ដើម្បីលើកពានព្រឹត្តិការណ៍កីឡាជាតិលើកទី២។ ក្រោយប្រកួតចប់គ្រូបង្វឹក សុខ វន្ថា បាននិយាយថា ក្រុមយុវជនរបស់លោកបានត្រៀមខ្លួនយ៉ាងល្អ តាំងពីខែកក្កដា ឆ្នាំ២០១៧ មកម្ល៉េះ។
ប្រាក់រង្វាន់ និងជើងឯកផ្នែកបុរស៖
លេខ ១ យុវជនខេត្តស្វាយរៀង ទទួលបាន ១៦ លានរៀល
លេខ ២ បន្ទាយមានជ័យ ទទួលបាន ១០,៨ លានរៀល
លេខ ៣ បានទៅខេត្តកំពង់ឆ្នាំងទទួលបាន ៧,២ លានរៀល
អ្នកចាំទីល្អ សុខ ស៊ាមមីនា នៃក្រុមយុវជនខេត្តស្វាយរៀង ទទួលបាន ៨០ ម៉ឺនរៀល
អ្នកទាត់ចូលទីច្រើនជាងគេ វ៉ាត កែវរតនៈ នៃយុវជនខេត្តស្វាយរៀងទទួលបាន ៨០ ម៉ឺនរៀល
កីឡាករល្អ វ៉ាត កែវរតនៈ នៃយុវជនខេត្តស្វាយរៀងទទួលបាន ៨០ ម៉ឺនរៀល
គ្រូល្អលោក សុខ វន្ថា នៃយុវជនខេត្តស្វាយរៀងទទួលបាន ៨០ ម៉ឺនរៀល
ប្រាក់រង្វាន់ និងជើងឯកនារី៖
ក្រុមជើងឯកនារីបានទៅបាត់ដំបង ប្រាក់រង្វាន់ ១៤,៤ លានរៀល
ជើងឯករងនារីបានទៅកំពង់ស្ពឺ ទទួលបានប្រាក់រង្វាន់ ១១,៤ លាន
លេខ ៣ ខេត្តស្វាយរៀង ទទួលបានប្រាក់រង្វាន់ ៨ លានរៀល
កីឡាការិនីល្អ គឹម ចាន់ថេត មកពីក្រុមខេត្តបាត់ដំបង ទទួលបាន៨០ម៉ឺនរៀល
កីឡាការិនីទាត់បញ្ចូលទីច្រើនជាងគេ ចំរើន ស្រីរ័ត្ន ទទួលបាន ៨០ម៉ឺនរៀល
គ្រូល្អបានទៅអ្នកគ្រូ ម៉ៅ សាវិន នៃក្រុមបាត់ដំបង ៨០ ម៉ឺនរៀល
អ្នកចាំទីល្អបានទៅ ភឿន ធូ នៃក្រុមបាត់ដំបងទទួលបាន ៨០ ម៉ឺនរៀល៕