ក្រសួងការបរទេស៖ EU មិនបានផ្តាច់ទំនាក់ទំនងជាមួយកម្ពុជាទេ
- 2018-06-08 07:29:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងការបរទេស៖ EU មិនបានផ្តាច់ទំនាក់ទំនងជាមួយកម្ពុជាទេ
ចន្លោះមិនឃើញ
លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស បានបញ្ជាក់ថា រហូតមកដល់ពេលនេះ សហភាពអឺរ៉ុប នៅមិនទាន់មានវិធានការ ឬការសម្រេចណាមួយក្នុងការផ្តាច់ទំនាក់ទំនងជាមួយប្រទេសកម្ពុជានោះទេ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន១នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ បន្ទាប់ពីលោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានថ្លែងតាមបណ្តាញសង្គមហ្វេសប៊ុកថា សហភាពអឺរ៉ុបផ្តាច់ទំនាក់ទំនងជាមួយកម្ពុជា។
បើតាមសារព័ត៌មានក្នុងស្រុក TVFB ដែលបានដកស្រង់ការលើកឡើងរបស់លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា តាមរយៈសារអេឡិចត្រូនិក កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ថា ក្រៅពីផ្អាកផ្តល់ជំនួយឱ្យកម្ពុជា លើស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោយការរំលាយគណបក្សសង្គ្រោះជាតិនោះ សហភាពអឺរ៉ុប គឺនៅតែបន្តកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយកម្ពុជា៕