គណបក្សខ្មែររួបរួមជាតិ ធ្វើសមាជប្រគល់តំណែងមេបក្សឲ្យលោកញឹក ប៊ុនឆៃ
- 2018-06-09 01:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណបក្សខ្មែររួបរួមជាតិ ធ្វើសមាជប្រគល់តំណែងមេបក្សឲ្យលោកញឹក ប៊ុនឆៃ
ចន្លោះមិនឃើញ
គណបក្សខ្មែររួបរួមជាតិ ធ្វើសមាជ ប្រគល់តំណែងប្រធានគណបក្សជូនលោក ញឹក ប៊ុនឆៃ វិញ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ នេះ នៅផ្ទះលោកញឹក ប៊ុនឆៃ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានសមាជិក សមាជិកា មកពី២៥ រាជធានី ខេត្ត។
ការសម្រេចប្រគល់តំណែងប្រធានគណបក្សខ្មែររួបរួមជាតិ ជូនលោកញឹក ប៊ុនឆៃ វិញនេះ ត្រូវបានកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ បានសម្រេចប្រគល់តួនាទីប្រធានគណបក្សជូនទៅលោកញឹក ប៊ុនឆៃ ដឹកនាំវិញ។
សូមជម្រាបថា លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានដោះលែងចេញពីពន្ធនាគាររាជធានីភ្នំពេញ (PJ) កាលពីម៉ោងជិត៩យប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ។ ការដោះលែងនេះ គឺបន្ទាប់លោក លី លឹមម៉េង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យដោះលែង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។
គួររំឭកថា លោក ញឹក ប៊ុនឆៃ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ដោយជាប់ពាក់ព័ន្ធករណី ផលិតគ្រឿងញៀន ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០០៧កន្លងទៅ នៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕