ចេញត្រឹម១៥ម៉ោង MV ផ្លូវការរបស់ World Cup ២០១៨ ជាប់ជាវីដេអូពេញនិយមទី៣
- 2018-06-09 02:54:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេញត្រឹម១៥ម៉ោង MV ផ្លូវការរបស់ World Cup ២០១៨ ជាប់ជាវីដេអូពេញនិយមទី៣
ចន្លោះមិនឃើញ
នៅប្រមាណជា ១៥ម៉ោងមុន Channel ផ្លូវការរបស់តារាចម្រៀង Nicky Jam បានបង្ហោះ MV ផ្លូវការរបស់បទចម្រៀងសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៨ ដែលមានចំណងជើងថា "Live It Up” ។
គិតត្រឹមម៉ោងប្រហែល៩ ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨នេះ MV ខាងលើ បានទទួលការគាំទ្រយ៉ាងខ្លាំង ដោយក្លាយជាវីដេអូពេញនិយមបំផុតលំដាប់ទី៣ ដែលមានអ្នកចុចមើលចំនួនជិត ៣លានដង នៅលើ YouTube ។
Live It Up ត្រូវបានផលិតដោយលោក Diplo បន្ទាប់ពីបទរបស់ World Cup ពីមុនៗ ដែលច្រៀងដោយ Pitbull, R. Kelly និង Ricky Martin ហើយគេរំពឹងថា តារាចម្រៀងទាំងនេះ ក៏នឹងត្រូវឡើងសម្ដែងលើឆាក ក្នុងពិធីបើក World Cup នៅកីឡដ្ឋាន Luzhniki នាក្រុងមូស្គូ នៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ។
ចុចស្ដាប់ និងទស្សនា បទ Live It Up នៅខាងក្រោម
បទ "We Are One (Ole Ola)" (FIFA World Cup 2014)
បទ "Waka Waka (This Time for Africa) " (FIFA World Cup 2010)