លោក យ៉ង់ សាំងកុមារ ក្លាយជា​បេក្ខជន​នាយក​រដ្ឋមន្រ្តី​របស់​គណបក្ស​មូលដ្ឋាន

  • 2018-06-10 04:38:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក យ៉ង់ សាំងកុមារ ត្រូវបាន​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​បេក្ខជន​នាយក​រដ្ឋមន្រ្តី​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សម្រាប់​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​នាថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​ខាងមុខ​នេះ។ ការ​បោះឆ្នោត​ជ្រើសរើស​នេះ ធ្វើឡើង​នៅក្នុង​សមាជ​របស់​គណបក្ស​នាព្រឹក​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០១៨​ នៅទីស្នាក់​ការ​គណបក្ស​ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ។

លោក យ៉ង់ សាំងកុមារ កំពុងទម្លាក់សន្លឹកឆ្នោតចូលក្នុងហឹបឆ្នោត ក្នុងការបោះឆ្នោតជ្រើសរើសបេក្ខជននាយករដ្ឋមន្រ្តី នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការ​គណបក្ស។
លោក យ៉ង់ សាំងកុមារ ​ត្រូវបាន​ជ្រើសរើស​ក្នុង​ចំណោម​បេក្ខភាព ២រូប​​​ដែល​ចូលរួម​​ប្រកួត​ប្រជែង គឺ​លោក ​សាម អ៊ីន និង​លោក ឃុន សាវឿន ដោយ​ទទួល​បាន​សំឡេង លើ ១៤៦​សំឡេង (លើស​ពី ៥០% + ១)៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;