ខ្សែប្រយុទ្ធថ្មីរបស់ក្រោន មានបទពិសោធជោគជាំក្នុងតំបន់អាស៊ី
- 2018-06-14 07:16:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែប្រយុទ្ធថ្មីរបស់ក្រោន មានបទពិសោធជោគជាំក្នុងតំបន់អាស៊ី
ចន្លោះមិនឃើញ
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានសម្រេចចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធ Valci Teixeira Junior ជនជាតិប្រេស៊ីល។ កីឡាករវ័យ៣១ឆ្នាំរូបនេះ មានបទពិសោធជោគជាំក្នុងតំបន់អាស៊ី ជាពិសេសនៅក្នុងប្រទេសថៃ ដូចជានៅក្លឹប Thai Port, Nakhon Ratchasima ជាដើម។ នេះជាការចុះផ្សាយរបស់វេបសាយផ្លូវការរបស់ភ្នំពេញក្រោន។
នាឆ្នាំ២០១៧ Valci Teixeira Junior ប្ដូរទៅក្លឹប Udon Thani ហើយជួយឲ្យក្រុមនេះឡើងពីក្របខ័ណ្ឌលីគទី៣ ថៃ មកលេងនៅលីគទី២។ ក្នុងនោះ គេរកបាន ១៥គ្រាប់។ ជាមួយគ្នានេះ Valci ក៏ធ្លាប់ជាប់ឈ្មោះជាកីឡាករដែលទាត់បញ្ចូលទីបានច្រើនជាងគេនៅលីគទី២ រយៈពេល ២ឆ្នាំជាប់ៗគ្នា ពោលគឺក្នុងពេលលេងជាមួយក្រុម Bangkok FC (២០១៤) បន្ទាប់ពីរកបាន ១៦គ្រាប់ និង Ayuthaya FC (២០១៥) ដោយរកបាន ២៤គ្រាប់។ ជាងនេះទៅទៀត គេធ្លាប់ប្រកបអាជីពនៅលីកទី៣ជប៉ុន ជាមួយក្រុម Gainare Tottori នាឆ្នាំ២០១៦ ក៏ដូចជានៅក្នុងប្រទេសអូម៉ង់ ជាមួយក្លឹប Al Nahda Club កាលពីឆ្នាំ២០១២ ថែមទៀតផង។
សូមបញ្ជាក់ថា កីឡាករប្រេស៊ីលរូបនេះ ទើបតែបានបញ្ចប់កិច្ចសន្យាពាក់កណ្ដាលរដូវកាលជាមួយក្លឹប Samut Sakhon នាដើមឆ្នាំ២០១៨នេះ ដោយបានបង្ហាញខ្លួន ១៥ប្រកួត និងទាត់បញ្ចូលទីបាន ៨គ្រាប់ផងដែរ៕