តុលាការ កោះហៅ​លោក សម រង្ស៊ី ឱ្យ​ចូល​បំភ្លឺ​រឿង "ប្រមាថ​ព្រះ​មហាក្សត្រ"

  • 2018-06-20 06:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក សៀង សុខ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៩ ខែ​មិថុនា ឆ្នាំ​២០១៨ បាន​ចេញ​ដីកា​កោះ​ហៅ លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ដើម្បី​សាកសួរ​អំពី​ដំណើរ​រឿង "ករណី​ ពាក់ព័ន្ធ​ការប្រមាថ​ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា តាម​គណនី​ហ្វេសប៊ុក​របស់​លោក ជា​បន្ត​បន្ទាប់ នៅក្នុង​ខែ​មិថុនា ឆ្នាំ​២០១៨"។

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កោះហៅ​លោក សម រង្ស៊ី ឱ្យ​ចូល​ឆ្លើយ​បំភ្លឺនៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០១៨។

លោក សម រង្ស៊ី ថ្លែងនាពេលកន្លងមក
សូម​ជម្រាប​ថា ការ​ចេញដីកា​កោះហៅ​អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ គឺ​បន្ទាប់​ពី លោក អ​ង្ស វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​បញ្ជា​ឱ្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​ចោទ​ប្រកាន់​លើ​លោក សម រង្ស៊ី ដែលបាន​លើកឡើង​ថា ព្រះរាជសារ​ព្រះមហាក្សត្រ ដែល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ថ្ងៃទី​២៩ កក្កដា ឆ្នាំ​២០១៨ ជា​ព្រះរាជសារ​ក្លែងក្លាយ ឬក៏​ជា​ព្រះ​រាជសារ​មួយ​ដែល​បាន​ធ្វើឡើង​ក្រោម​ការ​គំរាម​កំហែង៕

អត្ថបទពាក់ព័ន្ធ៖ ក្រសួង​យុត្តិធម៌ បញ្ជា​ឱ្យ​ចាត់​វិធានការ​លើលោក សម រង្ស៊ី ដែលថា​ព្រះ​រាជសារ​ព្រះមហាក្សត្រ ក្លែងក្លាយ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;