បឹងកេត ឡើងឈរលើកំពូលតារាងលីគកំពូល ក្រោយយកឈ្នះណាហ្គា
- 2018-06-25 01:32:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បឹងកេត ឡើងឈរលើកំពូលតារាងលីគកំពូល ក្រោយយកឈ្នះណាហ្គា
ចន្លោះមិនឃើញ
ក្រុមការពារជើងឯកលីគកំពូលរដូវកាលចាស់ បឹងកេត បានរំកិលខ្លួនពីចំណាត់ថ្នាក់លេខ២ ទៅឈរនៅលេខ១ ក្នុងតារាងលីគកំពូលកម្ពុជា ត្រឹមសប្ដាហ៍ទី១១ បន្ទាប់យកឈ្នះក្លឹបណាហ្គាវើល ដោយលទ្ធផល ៣-២ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ។
ជាលទ្ធផល បឹងកេត មាន ២៧ពិន្ទុ នៅលេខ១ ស្របពេលដែល ណាហ្គាវើល ធ្លាក់មកលេខ២ មាន ២៥ពិន្ទុ។ បឹងកេត ត្រូវប៉ះ ក្លឹបអាស៊ីអឺរ៉ុប នៅសប្ដាហ៍បន្ទាប់ ឬសប្ដាហ៍ដំបូង ជុំទី២លីគកំពូល ខណៈ ណាហ្គា ជួប ព្រះខ័នរាជស្វាយរៀង៕