បឹងកេត មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់ ត្រឹម​សប្ដាហ៍​ទី​១៣

  • 2018-07-09 01:33:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​បឹងកេត បាន​បន្ត​ឈរ​នៅ​លើ​កំពូល​តារាង​លីគ​កំពូល​កម្ពុជា គិត​ត្រឹម​សប្ដាហ៍​ទី​១៣ ដែល​ទើបតែ​បញ្ចប់​កាលពី​ម្សិលមិញ។ បឹង​កេត បាន​បន្ត​ការ​ឈ្នះ​ដោយ​បំបាក់​ក្លឹប​វេស្ទើន​ភ្នំពេញ ដោយ​លទ្ធផល ៥-១ ក្នុង​ការ​ប្រកួត​ចុងក្រោយ កាល​ពី​ថ្ងៃ​៧កក្កដា ឆ្នាំ​២០១៨។

លទ្ធផល​ខាងលើ មាន​ន័យ​ថា បឹង​កេត ឈ្នះ​១០ និង​ស្មើ​៣ ស៊ុត​បាន ៣៩​គ្រាប់ របូត​១៤​គ្រាប់ មាន ៣៣​ពិន្ទុ។ ចំណែក​ក្លឹប​ណាហ្គា​វើល បន្ត​ស្ថិត​នៅ​លេខ​២ ដោយ​មាន ៣១​ពិន្ទុ ​បន្ទាប់ពី​យក​ឈ្នះ​អគ្គិសនី​កម្ពុជា ដោយ​លទ្ធផល ​២-០ ​។

ចំពោះ​គូ​ដែល​គូរ​ឲ្យ​ចាប់អារម្មណ៍​គឺ​រវាង ភ្នំពេញ​ក្រោន ជាមួយ ក្រសួង​ការពារ​ជាតិ បាន​បញ្ចប់​ទៅ ដោយ​ក្រសួង​ការពារ​ជាតិ​ឈ្នះ ៥-១។ ដូច្នេះ ក្រសួង​ការពារជាតិ ឈរ​នៅ​លេខ​៤ មាន ២៦​ពិន្ទុ និង​សល់១​ប្រកួតក្នុងដៃ ខណៈ​ភ្នំពេញ​ក្រោន ឈរ​លេខ៥ មាន ២១​ពិន្ទុ។

លទ្ធផល​គូ​ផ្សេង​ទៀត ក្នុង​សប្ដាហ៍​ទី​១៣

  • ព្រះខ័នរាជ​ស្វាយរៀង ៤-០ អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ

  • អាស៊ី​អឺរ៉ុប ០-១ Soltilo Angkor

  • វិសាខា ៤-១ Angkor Tiger

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;