ចិន បាញ់​បង្ហោះ​ផ្កាយរណប​២គ្រឿង សម្រាប់​ប៉ាគីស្ថាន

  • 2018-07-09 08:10:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចិន បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​២គ្រឿង សម្រាប់​ប្រទេស​ប៉ាគីស្ថាន នាព្រឹក​ថ្ងៃ​ទី៩ ខែ​កក្កដា ឆ្នាំ​២០១៨ ចេញពី​មជ្ឈមណ្ឌល​ Jiuquan ភាគ​ពាយ័ព្យ​ប្រទេស​ចិន។ ផ្កាយរណប​ទាំង២​នេះ ត្រូវបាន​បង្ហោះ​ទៅកាន់​គន្លង​ផែនដី តាមរយៈ​គ្រាប់​រ៉ុកកែត Long March-2C។

គ្រាប់​រ៉ុកកែត Long March-2C ដែលនាំយកផ្កាយរណបទាំង២គ្រឿង ទៅកាន់គន្លងផែនដី កាលពីព្រឹកថ្ងៃទី៩កក្កដា ២០១៨។ រូបថត៖ CCTV
ក្នុង​ចំណោម​ផ្កាយ​រណប​ទាំង២គ្រឿង​នេះ មាន​១គ្រឿង​ដែល​ចិន បាន​លក់​ឱ្យ​ប៉ាគីស្ថាន មានឈ្មោះ PRSS-1 ចំណែក​១គ្រឿងទៀត គឺ​ផលិតឡើង​ដោយ​ប៉ាគីស្ថាន​ផ្ទាល់​តែម្តង មាន​ឈ្មោះ PakTES-1A។

ផ្កាយរណប​ PRSS-1 នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការ​អង្កេត​មើលដី និង​ធនធាន​ធម្មជាតិ​ ត្រួតពិនិត្យ​គ្រោះ​មហន្តរាយ​ធម្មជាតិ ការ​ស្រាវជ្រាវ​កសិកម្ម សំណង់​ក្នុង​ទីក្រុង និងផ្តល់​នូវ​ព័ត៌មាន​សម្រាប់​តំបន់​នៃ​គម្រោង Belt and Road។ ចំណែក PakTES-1A គឺប្រើ​សម្រាប់​ពិសោធ​បែប​វិទ្យាសាស្រ្ត៕

ប្រភព៖ china.org ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;