ស្វាយរៀង នឹង​មាន​គម្រោង​រោងចក្រ​ថ្មី​ចំនួន​២ តម្លៃ​ជិត ៦​លាន​ដុល្លារ

  • 2018-07-10 00:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ចំនួន​២​គឺ ក្រុមហ៊ុន “HUICAI PACKAGING (CAMBODIA) CO.,LTD” និង ក្រុមហ៊ុន “CAMBO HONGSHENG ELECTRONICS CO.,LTD” នឹង​ធ្វើ​​ការ​វិនិយោគ​ទៅ​​លើ​គម្រោង​បង្កើត​រោងចក្រ​ថ្មី​នៅ​​ក្នុង​ទឹក​ដី​ខេត្ត​ស្វាយរៀង។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​ផ្ដល់​ជូន "វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ" ឲ្យ​ទៅ​ក្រុមហ៊ុន​ទាំង​២ កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១៨។

គម្រោង​បង្កើត​រោងចក្រ​ទាំង​២ រួម​មាន៖

១). “HUICAI PACKAGING (CAMBODIA) CO.,LTD”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ថង់​ប្លាស្ទិក កេស​កាតុង ស្លាក​សញ្ញា​សម្លៀកបំពាក់ និង​បោះពុម្ភ មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សានដុង សាន់សែល ខេត្ត​ស្វាយរៀង មាន​ទុន​វិនិយោគ​ប្រមាណ ៣,៥៦​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៤៧៦​កន្លែង។

២). “CAMBO HONGSHENG ELECTRONICS CO.,LTD”:គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​អេឡិចត្រូនិក មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈីលូ ជាន ពុ ចាយ ខេត្ត​ស្វាយរៀង មាន​ទុន​វិនិយោគ​ប្រមាណ ២,១៤​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣២៣​កន្លែង៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;