The Rock បំបែក​កំណត់ត្រា​ថ្មី​របស់ Forbes

  • 2018-07-18 08:13:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចំណូល​រាប់​ចាប់​ពី​​ខែ​មិថុនា ឆ្នាំ​២០១៧ ដល់​ខែ​មិថុនា ឆ្នាំ​២០១៨ ដែល​តារា​សម្ដែង Dwayne Johnson (ហៅ The Rock) រក​បាន មាន​ចំនួន​សរុប ១២៤​លាន​ដុល្លារ។ ប្រាក់​ចំណូល​ដ៏​ច្រើន​នេះ បាន​នាំ​ឲ្យ The Rock មាន​ឈ្មោះ​ឈរ​នៅ​លេខ​រៀង​ទី​៥ នៃ​តារាង​បុគ្គល​ល្បីៗ​ដែល​រក​ប្រាក់​ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ​របស់​ទស្សនាវដ្ដី​ Forbes។

Forbes បាន​ឲ្យ​ដឹង​ថា The Rock គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់ ដែល​អាច​បំបែក​កំណត់​ត្រា​របស់​ខ្លួន ក្នុង​នាម​ជា​បុគ្គល​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​មិន​ធ្លាប់​​មាន​ពី​វិស័យ​សម្ដែង​ភាពយន្ត ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​មក​នេះ។

ភាពយន្ត​ដែល​សម្ដែង​ដោយ The Rock ហើយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ចន្លោះ​​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ មាន​ចំនួន​២​រឿង​គឺ "Jumanji: Welcome to the Jungle" និង "Rampage"។ ភាពយន្ត​២​នេះ រក​ចំណូល​សរុប​បាន​ជាង ១,៣​ពាន់​លាន​ដុល្លារ។ Forbes បាន​បញ្ជាក់​ថា The Rock ក៏​ទទួល​បាន​ចំណូល​មួយ​ចំនួន​ផង​ដែរ​ក្រៅ​ពី​ការ​សម្ដែង​គឺ​បាន​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ភាពយន្ត​របស់​ខ្លួន​ផ្ទាល់​នៅ​លើ​បណ្ដាញ​សង្គម Instagram ដែល​មាន Follower ជាង ១១០​លាន​នាក់ និង​បណ្ដាញ​សង្គម Twitter ដែល​មាន Follower ១២,៧​លាន​នាក់។

សូម​បញ្ជាក់​ថា នៅ​ក្នុង​អាជីព​ជា​តួ​សម្ដែង The Rock ធ្លាប់​បំបែក​កំណត់ត្រា​មួយ​របស់ Guinness World Records រួច​មក​ហើយ កាល​ពី​ឆ្នាំ​២០០២ នៅ​ពេល​ទទួល​ចំណូល​បាន ៥,៥​លាន​ដុល្លារ​ពី​ការ​សម្ដែង​រឿង "The Scorpion King"៕

ប្រភព៖ Cnet ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;